ឯកឧត្តម ងួន រតនៈ បានថ្លែងអំណរគុណដល់សប្បុរជន ឧបត្ថម្ភសម្ភារៈ និងថវិកាក្នងឱកាស អបអរសាទរ ខួបទី១៥៩ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ០៨ ឧសភា ២០២២

0
141

(កំពង់ធំ)÷ ព្រឹកថ្ងៃទី០៨ ខែឧមិថុនា ឆ្នាំ២០២២ ឯកឧត្តម ងួន រតនៈ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ។ យោង÷លិខិតលេខ២៦ កក្រក.ទ.ទ ចុះថ្ងៃទី២២ ខែមីនា ឆ្នាំ២០២២ របស់កាកបាទក្រហមកម្ពុជា ស្តីពីការកៀរគររក មូលនិធិ តាមបណ្តាសាខា ក្នុងឱកាសអបអរសារខួបទី១៥៩ ទិវាពិភពលោក កាកបាទក្រហម និងអឌ្ឍចន្ទ ក្រហម ០៨ ឧសភា ក្រោមប្រធានបទ(ទាំងអស់រួមជាមួយកាកបាទក្រហមកម្ពុជា ដោះស្រាយបញ្ហាប្រឈមនានា នឹងបន្តពង្រឹងភាពធន់សហគមន៍)។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ងួន រតនៈ មានប្រសាសន៍ថា សូមប្រគេន គោរព ជម្រាបជូន ព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា ជាសប្បុរសជនគ្រប់មជ្ឈដ្ឋាន មេត្តាជ្រាបថា ស្ថិតក្នុងស្ថានភាពដែលវិសាលភាពប្រតិបត្តិការរបស់ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ មានទំហំធំជារៀងរាល់ឆ្នាំ ព្រមទាំងដើម្បីធានាប្រសិទ្ធភាពនៃការផ្តល់សេវាកម្ម មនុស្សធម៌ ជួយដល់ជនងាយរងគ្រោះ ជនរងគ្រោះ ដោយមហន្តរាយ និងវិបត្តិភ័យផ្សេងៗ។

ឯកឧត្តមក៏បានបន្តទៀតថា ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួង
សុខាភិបាល ស្តីពីបម្រាមមិនឱ្យមានការជួបជុំគ្នាក្នុងទ្រង់ទ្រាយធំ។ ដើម្បីការពារការរីករាលដាលជំងឺកូវី៨-១៩ គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ សូម ធ្វើការអំពាវនាវចំពោះព្រះមន្ត្រីសង្ឃគ្រប់ឋានានុក្រម ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន។ មេត្តាចូលរួមជួយឧបត្ថម្ភគាំទ្រថវិកា និងសម្ភារៈដើម្បីសាខាបំពេញបេសកកម្ម មនុស្សធម៌ជួយដល់គ្រួសាររងគ្រោះងាយរងគ្រោះ និងជួបវិបត្តិភ័យផ្សេងៗ។ តាមគោលការណ៍គ្រឹះទាំង៧ ព្រមទាំងរួមចំណែកលើកកម្ពស់ សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍របស់យើង ។

តាងនាមឱ្យប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ឯកឧត្តម មានជំនឿ និងសេចក្តីសង្ឃឹមយ៉ាងមុតមាំថា ព្រះករុណាគ្រប់ព្រះអង្គ ឯកឧត្តម លោកជំទាវ អ្នកឧកញ៉ា លោកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងសប្បុរសជនគ្រប់មជ្ឈដ្ឋាន ពិតជាចូលរួមគាំទ្រ និងឆ្លើយតបចំពោះ សេចក្តីអំពាវនេះ ដោយទឹកព្រះទ័យ និងទឹកចិត្តសោមនស្សជាក់ជាមិនខាន។

ចុងក្រោយឯកឧត្តមបញ្ជាក់ថាប្រសិនបើសប្បុរសជនមានបំណងចូលរួមថវិកានិងសម្ភារ;សូមទំនាក់ទំនងៈ នៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ធំ រៀងរាល់ម៉ោងធ្វើការ÷លេខទូរស័ព្ទទំនាក់ទំនង លោកជំទាវ លំ គន្ធារី ០១២ ៥៥៥ ៣១៣ ឯកឧត្តម គឹម លាងសេង ០១២ ៩២១ ០៧១ ឯកឧត្តម ជា វ៉ាន់ចាន់ ០៧៧ ៩១០ ១៩០ លោក កែវ ផល ០១៧ ២៧២ ១៧៩ ។

LEAVE A REPLY

Please enter your comment!
Please enter your name here