សមាជិកព្រឹទ្ធសភា ៖ បញ្ហាប្រឈមនៅក្នុងមូលដ្ឋានយើងត្រូវរួមគ្នាធ្វើការដោះស្រាយ

0
94

(កំពង់ធំ) ៖ លោកជំទាវ ឃួន ឃុនឌី សមាជិក ព្រឹទ្ធសភា និងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថា បញ្ហាប្រឈម នៅ ក្នុងមូលដ្ឋានយើងត្រូវរួមគ្នាធ្វើការដោះស្រាយ។ លោកជំទាវ ឃួន ឃុនឌី បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំដកបទបិសោធន៍រកនូវចំណុចខ្លាំងនិងចំណុចខ្សោយក្នុងពេលឃោសនានិងបោះឆ្នោតនៅស្រុកកំពង់ស្វាយ ថ្ងៃទី១១ ខែមិថុនាឆ្នាំ២០២២។ ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកា តាមបណ្តាឃុំទាំង១១ ក្នុងស្រុកកំពង់ស្វាយជាច្រើនរូប ។ ក្នុងកិច្ចប្រជុំក្រុមការងារបានរកឃើញនូវចំណុចខ្វះខាតជាច្រើនដូចជាបញ្ហាផ្លូវខូច បញ្ហាព្រៃសសហគមន៍ បញ្ហានេសាទ បញ្ហាដីគ្មានប្លង់កម្មសិទ្ធិ និងបទល្មើសជាដើម ។

ជាមួយនិងការលើកឡើងនូវបញ្ហាប្រឈមលោកជំទាវ បានផ្តាំផ្ញើរអោយមន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបង្កើនការខិតខំប្រឹងប្រែងពង្រឹងថែរក្សាការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពឱ្យបានល្អប្រសើរដើម្បីបង្កភាពងាយ ស្រួលក្នុងការអភិវឌ្ឍគ្រប់វិស័យនៅមូលដ្ឋាន និងខិតខំក្ដាប់ឱ្យបាននូវភាពអសកម្ចំចំណុច ខ្សោយ ចំណុចខ្វះខាតនៅមូលដ្ឋាន ហើយចាត់ វិធានការដោះស្រាយឱ្យមានប្រសិទ្ធភាពនិងទាន់ពេលវេលានិងបានជំរុញដល់មន្រ្តីគណបក្សគ្រប់លំដាប់ថ្នាក់ត្រូវបន្តរួមគ្នាពង្រឹងសមត្ថភាពនិងបទពិសោធន៍ដើម្បីឲ្យគណបក្សកាន់តែមានសក្ដានុពលនិងការងារបង្ក្រាបបទល្មើសនៅតាមមូលដ្ឋានទទួល ខុសត្រូវរបស់ខ្លួន។ លោកស្រីបន្តថាសូមមន្ត្រីជំនាញគ្រប់រូបត្រូវពិនិត្យរាល់ការងារក្នុងមូលដ្ឋានទាំងអស់កុំទុកយូររាល់ការងារអ្វីណាមួយដែលមិនអាចដោះចេញនោះសូមរាយការណ៍បន្ទាន់ឬបញ្ជូនមកថ្នាក់លើ យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយនិងរួមគ្នាទប់ស្កាត់ប្រឆាំងដាច់ខាតសកម្មភាពនានា អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាពសង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋាន។ លោកជំទាវ បន្ថែមថាសមាជិកទាំងអស់ត្រូវមានការសាមគ្គីភាពដើម្បីធានារក្សាបាននូវភាពសុខដុម រមនារក្សាប្រក្រតីភាពនៃជីវភាពសង្គមសេដ្ឋកិច្ចប្រជាជនជួយ ឧបត្ថម្ភគាំទ្រ ដល់ជនរងគ្រោះ និងជនងាយរងគ្រោះនៅក្នុងមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើងថែមទៀតហើយ ក្រុម ការងារទាំងអស់ត្រូវខិតខំផ្សព្វផ្សាយអំពីគោល នយោបាយរបស់រាជរដ្ឋា ភិបាល និងសមទ្ធិផលថ្មីៗជូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានដោយ មានភាពជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា។

ជាចុងក្រោយលោកជំទាវ បានបានបញ្ជាក់ថារាជរដ្ឋាភិបាលកម្ពុជាបានខិតខំយ៉ាងប្ដូរផ្ដាច់ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែ ទម្រង់ស៊ីជម្រៅនិងអភិវឌ្ឍន៍លើគ្រប់វិស័យជាពិសេសវិស័យកសិកម្មឧស្សាហកម្មដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ក្នុងការជំរុញការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចជាតិ រក្សានៅសន្តិសុខស្បៀងអាហារជូនប្រជាជនកម្ពុជានឹងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរួមទាំងដោះស្រាយបញ្ហាប្រឈមនានាផងដែរ។ ក្នុងនោះលោកជំទាវឃួន ឃុនឌី បានឧបត្ថម្ភថវិកាចំនួន ១០លានហាសិបម៉ឺនរៀលដល់ឃុំទាំង១១សម្រាប់ចាត់ចែងជួបជាមួយប្រជាពលរដ្ឋផងដែរ ។

LEAVE A REPLY

Please enter your comment!
Please enter your name here