ក្រុមប្រឹក្សាខេត្តកំពង់ធំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៣៦អាណត្តិទី៣ ដើម្បីពិនិត្យពិភាក្សាកែលម្អ ពីរបាយការណ៍ប្រចាំខែ ពីបញ្ហាប្រឈម និងស្វែងរកដំណោះស្រាយ

0
123

(កំពង់ធំ)÷ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី៣៦ របស់ក្រុមប្រឹក្សាខេត្តកំពង់ធំអាណត្តិទី៣ ដោយមានការអញ្ជើញចូលរួមឯកឧត្តម លោកជំទាវអភិបាលរងខេត្ត ឯកឧត្តមលោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត ប្រធាន/អនុប្រធានមន្ទីរជុំវិញខេត្ត និងកងកម្លាំងទាំងបី នាថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២២ នៅសាលាខេត្តកំពង់ធំ។

ថ្លែងក្នុងកម្មវិធីនេះឯកឧត្ត ដៀប ពីរី ក៏បានលើកយករបៀបវារៈក្នុងកិច្ចប្រជុំមាន÷ប្រធានក្រុមប្រឹក្សា និងសមាជិកក្រុមប្រឹក្សាខេត្តបានចូលរួមក្នុងសិក្ខាសាលា និងកិច្ចប្រជុំផ្សេងៗក្នុង និងក្រៅខេត្តបានចំនួន ០៥លើកក្រុមប្រឹក្សាខេត្តបានពិនិត្យ និងអនុម័តការងាមួយចំនួនដូចខាងក្រោម៖១-ពិនិត្យ និងអនុម័ត កំណត់ហេតុនៃកិច្ចប្រជុំសាមញ្ញលើកទី៣៥ របស់ក្រុមប្រឹក្សា ខេត្ត។ ២-ពិនិត្យ និងអនុម័តរបាយណ៍ការត្រីមាសទី១ ឆ្នាំ២០២២របស់រដ្ឋបាលខេត្ត។ ៣-ពិនិត្យ និងអនុម័តរបាយណ៍ការប្រចាំខែឧសភាឆ្នាំ២០២២របស់រដ្ឋបាលខេត្ត។ ៤-ពិនិត្យ និងអនុម័ត សេចក្ដីព្រាងនៃសេចក្ដីសម្រេច ស្តីពីការសម្រួលសមាសភាពគណៈ កម្មាធិការពីគ្រោះយោបល់ស្ត្រី និងកុមាររបស់ក្រុមប្រឹក្សាខេត្តកំពង់ធំ។ ៥-ពិនិត្យ និងអនុម័ត សេចក្តីព្រាង នៃសេចក្ដីសម្រេច ស្ដីពីប្រតិទិននៃ កិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ ឆ្នាំទី៤ (២០២២-២០២៤)។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ដៀប ពីរី សមាជិកក្រុមប្រឹក្សាខេត្តបានលើកឡើងពីការ កែអក្ខរាវិរុទ្ធពាក្យពេចន៍ និងទំរង់ឯកសារផ្សេងៗទៀត នៅក្នុងរបាយការណ៍ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត ដើម្បីឱ្រមានលក្ខណៈល្អប្រសើរឡើង។ រៀបចំធ្វើការចុះផ្សព្វផ្សាយច្បាប់លិខិតបទដ្ឋានគតិយុត្ត ដែលទទួលបានពីថ្នាក់ជាតិ ចុះសំណេះសំណាលសួរសុខទុក្ខប្រជាពលរដ្ឋដើម្បីស្ដាប់ឱ្យបានពីបញ្ហាលំបាក និងសំណូមពររបស់ពួកគាត់ ជាពិសេសបានចុះសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា។ ឯកឧត្តមក៏បានមានប្រសាសន៍ ពីការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ឱ្យអស់លទ្ធភាពតាមគោលការណ៍របស់គណៈបញ្ជារការ ដឹកនាំ បញ្ជាត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក។

ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់រដ្ឋបាលខេត្តកំពង់ធំ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានមានប្រសាសន៍ ពីការធ្វើរបាយការណ៍ប្រចាំខែ សូមឱ្យមន្ទីរអង្គភាពទាំងអស់ប្រញាប់ផ្ញើរបាយការណ៍ ឱ្យបានមុនខែ។ ដើម្បីឱ្យរដ្ឋបាលខេត្តដាក់បញ្ចូលជាឯកសារ និងបែងចែកតួនាទី/ភារកិច្ចកិច្ច ក្នុងការពិនិត្យរបាយការណ៍ប្រចាំខែ ឲ្យមានលក្ខណៈល្អប្រសើរ។ ធ្វើផែនការអភិវឌ្ឍន៍រយៈពេលប្រាំឆ្នាំរបស់រដ្ឋបាលខេត្ត សុំការអនុញ្ញាតិ ក្នុងកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សាខេត្ត និងត្រូវផ្សព្វផ្សាយលទ្ធផលការវាយតម្លៃ នៃការអនុវត្តផែនការអន្តរាគមន៍អភិវឌ្ឍសមត្ថភាព។

LEAVE A REPLY

Please enter your comment!
Please enter your name here