ចូលឆ្នាំ៤ថ្ងៃ​ ខេត្តបន្ទាយមានជ័យ​ មានភ្ញៀវទេសចរលេងកម្សាន្ត​នៅតំបន់ទេសចរណ៍នានា​ជាង​ ៨៥ម៉ឺននាក់​

0
27

បន្ទាយមានជ័យ​៖​ រយៈពេល៤ថ្ងៃ​ (ថ្ងៃទី១៣-១៦​ ខែមេសា)​ នៃពិធីបុណ្យចូលឆ្នាំថ្មី​ ប្រពៃណី​ជាតិ​ខ្មែរ​ ភ្ញៀវទេសចរ​ជាតិ-អន្តរជាតិ​ មកលេងកម្សាន្តនៅតំបន់ទេសចរណ៍នានា​ នៅទូទាំង​ខេត្ត​បន្ទាយមានជ័យ​ សរុបមានចំនួន ៨៦២.១៦២នាក់ ភ្ញៀវជាតិមានចំនួន ៨៥៨.៧៨៨នាក់ ភ្ញៀវ​អន្តរជាតិ​ចំនួន ៣.៣៧៤នាក់។ នេះបើតាមការបញ្ជាក់ពីលោក​ ឈឿន​ សេរីវុធ ប្រធាន​ទេសចរណ៍​ខេត្តបន្ទាយមានជ័យ​ បានប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី១៧​ ខែមេសា​ ឆ្នាំ២០២៤។

លោក​ ឈឿន​ សេរីវុធ ប្រធានទេសចរណ៍ខេត្តបន្ទាយមានជ័យ​ ក៏បានឱ្យដឹងថា​ នៅថ្ងៃទី១-មានភ្ញៀវទេសចរសរុបមានចំនួន១២៦.៤៨១នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ៧៦៥នាក់,​ ថ្ងៃទី២​-មានភ្ញៀវទេសចរសរុបមានចំនួន១៩០.៤៣៨នាក់​ ក្នុង​នោះភ្ញៀវ​ទេសចរ​អន្តរជាតិ​ចំនួន ៣៨៦នាក់,​ ថ្ងៃទី​៣​-មានភ្ញៀវទេសចរសរុបមានចំនួន ២៤១.៥៥៦នាក់ ក្នុង​នោះ​ភ្ញៀវ​ទេសចរអន្តរជាតិចំនួន ១.០៦៩នាក់,​ ថ្ងៃទី៤​-មានភ្ញៀវទេសចរសរុបមានចំនួន ៣០៣.៦៨៧​នាក់ ក្នុងនោះភ្ញៀវទេសចរអន្តរជាតិចំនួន ១.១៥៤នាក់ ។

លោកប្រធានទេសចរណ៍​ខេត្ត​ ក៏បានបញ្ជាក់ឱ្យដឹងថា​ ចំនួនភ្ញៀវទេសចរក្នុងឆ្នាំ២០២៤​ បើ​ប្រៀប​ធៀប​នឹង​ឆ្នាំ​២០២៣​ មានការកើនឡើងចំនួន៣២,៦៣%,​ ភ្ញៀវជាតិកើនឡើង​ ៣២,៤៣%​ និង​អន្តរជាតិ​កើន​ឡើង ១១៨,៨០%៕​

LEAVE A REPLY

Please enter your comment!
Please enter your name here