សម្តេចរដ្ឋសភាធិបតី ឃួន សុដារី ថ្លែងអំណរគុណ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលបានផ្ញើសារចូលរួមរំលែកទុក្ខចំពោះ មរណភាពឯកឧត្ដម ឃួន ផល្លារិទ្ធ ដែលត្រូវជាប្អូនបង្កើតរបស់សម្តេច

0
18

(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិបតី ឃួន សុដារី ប្រធានរដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤នេះ បានផ្ញើសារថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលបានផ្ញើសារចូលរួមរំលែកមរណទុក្ខចំពោះមរណភាព ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី។

សម្តេចរដ្ឋសភាធិបតី ឃួន សុដារី បានបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិក្នុងលោក និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយប្រោះព្រំបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្ដី ជ័យមង្គល វិបុលសុខ បវរមហាប្រសើរគ្រប់ប្រការជូនចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ បរិបូរណ៍ កម្លាំងមាំមួន ប្រាជ្ញាឈ្លាសវៃ ជន្មាយុយឺនយូរ ដើម្បីដឹកនាំកាកបាទក្រហមកម្ពុជាទទួលជោគជ័យថ្មីៗថែមទៀត ក្នុងបុព្វហេតុមនុស្សធម៌ និងការរួមចំណែកលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋឱ្យមានជីវភាពរស់នៅកាន់តែល្អប្រសើរ សំដៅកាត់បន្ថយភាពក្រីក្រ និងការអភិវឌ្ឍប្រទេសលើគ្រប់វិស័យប្រកបដោយចីរភាព ជាដរាបតទៅ។ សូម សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចអគ្គមហាសេនាបតីតេជោ សូមបានប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការគឺ អាយុ វណ្ណៈ សុខៈពលៈ បដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមបញ្ជាក់ថា ឯកឧត្ដម ឃួន ផល្លារិទ្ធ នាយករងខុទ្ទកាល័យ និងជាប្អូនបង្កើតរបស់ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានទទួលមរណភាព នៅថ្ងៃសៅរ៍ ៧កើត ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ វេលាម៉ោង ១៧:៤០នាទី ក្នុងជន្មាយុ ៦៧ឆ្នាំ ដោយរោគាពាធ។

សព ឯកឧត្តម ឃួន ផល្លារិទ្ធ ត្រូវបានតម្កល់ធ្វើបុណ្យទក្ខិណានុប្បទានតាមប្រពៃណីសាសនា នៅផ្ទះលេខ៩៨-៩៩ ផ្លូវលំទន្លេមេគង្គ ភូមិព្រែកលាភ សង្កាត់ព្រែកលាភ ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។ ពិធីគោរពវិញ្ញាណក្ខន្ធប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៨ រហូតដល់ថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៤ ពេលព្រឹកចាប់ពីម៉ោង៨:០០ ដល់ ១១:០០នាទី និងពេលរសៀលចាប់ពីម៉ោង១៤:០០នាទី ដល់១៦:០០នាទី។ សពនឹងត្រូវដង្ហែយកទៅបូជា នៅម៉ោង ០៧:១២ព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៤ នៅវត្ត វិមានតេជៈ ហៅវត្តស្រះចក ស្ថិតនៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ៕

LEAVE A REPLY

Please enter your comment!
Please enter your name here