ភ្លើងប្រច័ណ្ឌ រវាងឪពុកក្មេក និងកូនប្រសារ ទីបំផុតកូនប្រសារត្រូវបានស្លាប់ នៅក្រោយពីត្រូវមួយពូចៅរបស់ ឪពុកក្មេក ចំកណ្តាលក្បាល

0
98

ដូចអត្ថន័យបទចម្រៀងភ្នំភ្លើងស្នេហា របស់លោក ស៊ីន សាមុត ច្រៀងមិនខុសពិតសោះនោះទេ ជាក់ស្តែងរឿង រ៉ាវអំពើហឹង្សាដែលឈានទៅដល់ស្លាប់បាត់បង់ជីវិតមួយ បានកើតឡើងនៅលើបុរសជាកូនប្រសារ ក៏ព្រោះតែ លោកឪពុកក្មេកកើតចិត្តប្រច័ណ្ឌ ។

តាមសេចក្តីរាយការណ៍បានឲ្យដឹងថា រឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ បានកើតឡើង ដោយសារតែឪពុកក្មេកប្រច័ណ្ឌប្រពន្ធជាមួយកូនប្រសា រហូតដាច់ចិត្តប្រហារ លើកហត្ថាកាប់ក្បាលកូនប្រសារនឹងពូចៅឈាមស្រោចខ្លួន ដែលរឿងរ៉ាវមួយនេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ១១ព្រឹក ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ កន្លងទៅ ស្ថិតនៅភូមិអូររំដួល ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ។

បើតាមព័ត៌មានឲ្យដឹងថា បុរសជាឪពុកក្មេកខាងលើមានឈ្មោះ ឌីម ភាក់ អាយុ៥៣ឆ្នាំ ចំណែកកូនប្រសាប្រុសរងគ្រោះវិញ មានឈ្មោះ សាន ភារ៉ូត អាយុ ៣២ឆ្នាំ។ ទាំងឪពុកក្មេក និងកូនប្រសា រស់នៅក្នុងភូមិ-ឃុំខាងលើជាមួយគ្នា។ ហើយភ្លាមៗក្រោយពេលកើតហេតុ បុរសជាកូនប្រសាក៏ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែងផងដែរ តែជាអកុសល ៣ថ្ងៃក្រោយមកកូនប្រសារូបនេះក៏បានស្លាប់បាត់បង់ជីវិតតែម្តង។

លោក ប៊ិត វណ្ណី នាយប៉ុស្គិ៍នគរបាលរដ្ឋបាលឃុំព្រះប្រឡាយឱ្យដឹងថា ក្រោយពីមានអំពើហិង្សានេះ នៅរសៀលថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ កម្លាំងនគរបាលប៉ុស្គិ៍ក៏បានទៅឃាត់ខ្លួនជនដៃដល់ជាឪពុកក្មេក រួចនាំខ្លួនមកប៉ុស្តិ៍ដើម្បីសាកសួរ។ ហើយនៅចំពោះមុខសមត្ថកិច្ច បុរសជាឪពុកក្មេករូបនេះ បានសារភាពថា ដោយ សារតែខ្លួនមានចិត្តប្រចណ្ឌប្រពន្ធជាមួយនឹងកូនប្រសា ទើបក្លាយជាកំហឹងបែបនេះ។

ទាក់ទិនទៅនឹងព័ត៌មាននេះដែរ នៅរសៀលថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៣ លោកគ្រូពេទ្យនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង បានឲ្យដឹងថា ជនរងគ្រោះជាកូនប្រសាដែលឪពុកក្មេកកាប់ចំក្បាលរបួសយ៉ាងធ្ងន់នោះ ដោយ សារគ្រូពេទ្យឃើញស្ថានភាពធ្ងន់ពេក ក៏បញ្ជូនបន្តទៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាបទៀត តែជាអកុសលជនរងគ្រោះបានស្លាប់នៅពាក់កណ្តាលផ្លូវទៅហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here