បទល្មើសឈើព្រៃកើតពេញបន្ទុកស្ទើរគ្រប់ឃុំតែម្តងក្នុងស្រុកសំបូរ មជ្ឈដ្ឋានក្នុងខេត្តរិៈគន់កាន់តែខ្លាំងថា អាច ព្រោះតែសមត្ថកិច្ចជំនាញក្នុងខេត្ត អសមត្តភាពអស់ហើយមើលទៅ

0
96

បទល្មើសឈើព្រៃកើតពេញបន្ទុកស្ទើរគ្រប់ឃុំតែម្តងក្នុងស្រុកសំបូរ មជ្ឈដ្ឋានក្នុងខេត្តរិៈគន់កាន់តែខ្លាំងថា អាច ព្រោះតែសមត្ថកិច្ចជំនាញក្នុងខេត្ត អសមត្តភាពអស់ហើយមើលទៅ
………………………………..
គេនៅមិនទាន់ដឹងថា តើមានអាថ៍កំបាំងអ្វីខ្លះនៅក្នុងស្រុកសំបូរមួយនេះនោះទេ បានជាគេឃើញថ្នាក់ដឹកនាំ កាន់តែស្រែកបំពងសម្លេងឲ្យបង្ក្រាប ដោយឡែកក្រុមឈ្មួញបទល្មើសព្រៃឈើកាន់តែកើនសិប្បកម្មខុសច្បាប់ ចំណែកអស់លោកសមត្ថកិច្ចជំនាញក៏បែរជាដូចស្ពឹកស្រពន់បង្ក្រាបអ្វីលែងកើតសោះនោះដែរ ក្លាយជាចម្ងល់ របស់មហាជននិយាយឲ្យលាន់មាត់ថា ចុមយ័ក្សតើទឹកដីស្រុកសំបូរមួយនេះមានអ្វីប្លែកទៅបានជាគេឃើញ ជំនាញកាន់តែកើនឡើង តែបទល្មើសកាន់តែរីកដូចផ្សិតយ៉ាងចឹងទៅវិញ ។

តាមព័ត៌មានបានឲ្យដឹងថា ទឹកដីសុវណ្ណភូមិនៃយើង ចំណុចដែលគេកំពុងតែមានចំណាប់អារម្មណ៍នោះ ទឹកដី ស្រុកសំបូរ ខេត្តក្រចេះ គេមិនដឹងថា តើមានអ្វីជាពិសេសនោះទេ បានជាទីតាំងមួយនេះ រាល់បទបញ្ជារបស់ ថ្នាក់ដឹកនាំ គឺហាក់បីដូចជាគ្មានប្រសិទ្ធិភាពអ្វីសោះតែម្តង ។ ព្រោះអ្វីបើតាមដែលគេបានឃើញ ទីតាំងណាក៏ ដោយ ពោលគឺរាល់បទបញ្ជារបស់ថ្នាក់ដឹកនាំដាក់ឲ្យមន្ត្រីជំនាញក៏ដូចជាអាជ្ញាធរមូលដ្ឋាន គឺតែងបានសម ប្រកបក្នុងកិច្ចការបង្ក្រាបគួរឲ្យកោតសសើរ ដោយឡែកតែនៅក្នុងទឹកដីខេត្តក៏ក្រចេះ ក្នុងស្រុកសំបូរមួយនេះ វិញ គឺបទល្មើសព្រៃឈើមិនតែបង្ក្រាបឲ្យជោគជ័យសោះនោះទេ គឺបែរជារីកដុះដាលឡើងនូវសិប្បកម្មខុស ច្បាប់ឲ្យដូចផ្សិត ចំណែកអស់លោកអាជ្ញាធរ និងសមត្ថកិច្ចជំនាញ ក៍ស្រាប់តែទន់ដៃទន់ជើងកម្រើកមិនសូវ បាន ហាក់បីដូចជាត្រូវថ្នាំសណ្តំ ដ៏ពិសេសអ្វីមួយទៅវិញ ។

តាមប្រភពពីពលរដ្ឋស្លូតត្រង់បានទម្លាយឲ្យភ្នាក់ងារអ្នកយកព័ត៌មានយើងដឹងថា ក្នុងទឹកដីស្រុកសំបូរ ខេត្តក្រ ចេះ ឃុំជាច្រើនឃុំ ទាំងប៉ែកខាងលិច និងប៉ែកខាងកើតទន្លេ ដែលមានស្ថានភាពទីតាំងដីជាប់ និងព្រំដែនជម្រក សត្វព្រៃ ព្រៃឡង់នោះ គេបានឃើញគោយន្តកន្ត្រៃដឹកឈើឲ្យទ្រហឹងពេញព្រៃ ប៉ុន្តែអស់លោកមន្ត្រីអ្នកការ ពារព្រៃឈើវិញនោះ គឺហាក់មិនខ្វល់ មិនទើសក្បាលអ្វីសោះតែម្តង បើទោះជាក្រុមជនល្មើសសម្រុកដឹក ឈើទាំងយប់ទាំងថ្ងៃ ស្ទើរតែរលាយព្រៃឡង់ទាំងមូលក្លាយជាវាល រហោរស្ថានយ៉ាងណាក៏ដោយ ។

ប្រភពនោះបន្តថា ចាប់តាំងពីភូមិកំពង់ចាម រហូតភូមិវឌ្ឍនៈ គេបានឃើញមន្ត្រីជំនាញច្រើនអង្គភាពណាស់ នាំគ្នាបណ្តាក់ដូចខ្យងឈរជើងតាមគោលដៅស្អេកស្កះ ក្រោមលេសថា បង្ក្រាបបទល្មើសឈើខុសច្បាប់ តាម អនុសាសន៍របស់ប្រមុខរាជរដ្ឋាភិបាល ប៉ុន្តែពលរដ្ឋជាច្រើនពួកគាត់មិនយល់នោះទេថា អស់លោកអ្នកជំ នាញទាំងអស់នៅតាមផ្លូវនោះ គេមិនដឹងថា ត្រូវថ្នាំងងុយដេក ឬក៏ត្រូវសិល្ប៍សណ្តំយ៉ាងណា បានជាក្រុមជន ល្មើសដឹកឈើធ្វើសកម្មភាពឆ្លងកាត់ អណ្តែតត្រសែតពេញផ្លូវរាល់យប់រាល់ថ្ងៃ បែរជាអស់លោកមើលមិន ឃើញ ហើយសម្លេងគោយន្តកន្ត្រៃយ៍ដឹកឈើ ទាំងខ្សែស្ទើររញ្ជួញប្រតិព្វី ក៏អស់លោកជំនាញទាំងអស់នោះ ស្តាប់មិនឮសោះអ្វីតែម្តង ។

ប្រភពពីពលរដ្ឋជាច្រើននោះបានលើកឡើងថា ពួកគាត់មានបំណងស្នើសុំសម្តេច ហ៊ុន សែន ដែលជាបុរស ខ្លាំងរបស់កម្ពុជា សូមមេត្តាជួយបំពាក់កាម៉េរ៉ាសុវត្តិភាពរបស់សម្តេចនៅក្បែរស្នាក់ការ និងចំណុចគោលដៅ របស់មន្ត្រីជំនាញតាមដងផ្លូវដូចបំពាក់កាម៉េរ៉ានៅលើផ្លូវជាតិលេខ៣ផងទាន ដើម្បីបានដឹងថា តើអាចមកពី សិល្ប៍សណ្តំមន្តអាគមគាថារបស់ឈ្មួញបែបណាខ្លះ បានជាក្រុមជនល្មើសឈ្មួញឈើទាំងអស់ឆ្លងកាត់ទី តាំងខ្លួនឲ្យគគ្រឹកគគ្រេង តែអស់លោកជំនាញទាំងអស់នោះ បែរជាមើលអត់ឃើញស្តាប់អត់ឮយ៉ាងចឹង ៕

LEAVE A REPLY

Please enter your comment!
Please enter your name here