ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអំពាវនាវដល់សប្បុរសជនចូលរួមជួយឧបត្ថម្ភគាំទ្រដើម្បីសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា

0
85

(កំពង់ធំ)៖ ឯកឧត្តម ងួន រតនៈ ប្រធានគណកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំអំពាវនាវដល់សប្បុរសជនចូលរួមជួយឧបត្ថម្ភគាំទ្រដើម្បីសង្គ្រោះពលរដ្ឋបានទាន់ពេលវេលា ។ ការថ្លែងនេះនាឱកាសន្និបាទបូកសរុបសកម្មភាពការងារប្រចាំឆ្នាំ២០២១ និងទិសដៅឆ្នាំ២០២២ នាព្រឹកថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ។

ឯកឧត្តម ងួន រតនៈ បន្តថា សមិទ្ធផលដែលសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំសម្រេចបានការអនុវត្តផែនការសកម្មភាព តាមទស្សនៈវិស័យ បេសកកម្ម សសរស្ដម្ភ គុណតម្លៃនិងទិសយុទ្ធសាស្ត្រ វិស័យស្នូលទាំងបួន របសកាកបាទក្រហមកម្ពុជា ជាមូលដ្ឋាន ។ សមិទ្ធផលនិងជោគជ័យដែលសម្រេចបានជាច្រើនតាមរយៈសកម្មភាពចម្រុះវិស័យអាទិភាពទាំងនេះ គឺដោយសារ វីរៈគំរូដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលជានិច្ចកាលបង្ហាញនូវការគាំទ្រយ៉ាងមុតមាំទាំងផ្លូវកាយ ផ្លូវចិត្ត ចំពោះកាកបាទក្រហមកម្ពុជា និងពិតជាមិនអាចកាត់ផ្តាច់បានពីភាពដឹកនាំប្រកបដោយគតិបណ្ឌិតឈ្លាសវៃនិងមានប្រសិទ្ធភាពជាប់ជាប្រចាំពីសំណាក់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រធានកាកបាទក្រហមកម្ពុជាដែលនាំមកនូវភាពកក់ក្ដៅព្រមជាមួយការដឹកនាំដ៏ស្មោះស្ម័គ្ររបស់ប្រធាន អនុប្រធាន សមាជិក សមាជិកា និងគណៈកិត្តិយស នៃគណៈកម្មាធិការសាខាកាកបាទ ក្រហមកម្ពុជា ខេត្តកំពង់ធំ កម្មាធិការសាខា អនុសាខា ក្រុង/ ស្រុកក្នុងការតម្រង់ទិសការអនុវត្តការងារដោយមិនគិតការ នឿយហត់ លើកទឹកចិត្ត ជម្រុញក្រុមប្រតិបត្តិ យុវជន អ្នកស្ម័គ្រចិត្ត និងដៃគូ រួមជាមួយគ្រប់កម្លាំងចលករ មនុស្សធម៌ជូនជនរងគ្រោះ និងងាយរងគ្រោះ ពិសេសយើងទប់ស្កាត់បានមេរោគរាតត្បាតជាសកលជំងឺកូវីដ ១៩ និងគ្រោះទឹកជំនន់ដោយទឹកភ្លៀងទទួលបានលទ្ធផលល្អគួរជាទីមោទន និងមានប្រសិទ្ធភាពខ្ពស់។

ទន្ទឹមនោះដែរ លោកជា វ៉ាន់ចាន់ លេខាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ បានអោយដឹងថា សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំបានអនុវត្តប្រកបដោយជោគជ័យនូវផែនការយុទ្ធសាស្ត្រ បានដាក់ចុះជាបន្តបន្ទាប់ ដើម្បីបុព្វហេតុ បេសកកម្មមនុស្សធម៌ ក្នុងការកាត់បន្ថយជនរងគ្រោះ និងជនងាយរងគ្រោះដែលបង្កឡើងដោយគ្រោះមហន្ត រាយ និងដើម្បីចូលរួមជាមួយកាកបាទក្រហមកម្ពុជា ជាមួយរាជរដ្ឋាភិបាលកម្ពុជា ពិសេសជាមួយអាជ្ញាធរ ខេត្តកំពង់ធំក្នុងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន៕

LEAVE A REPLY

Please enter your comment!
Please enter your name here