ឆេះអស់ម៉ូតូជាច្រើនគ្រឿង នៅក្នុងហាងធ្វើម៉ូតូមួយកន្លែងដែលមានយីហោឈ្មោះថា ជាងពេជ្រ ផ្អើលកណ្តាល ក្រុងសៀមរាប

0
56

ម៉ូតូចំនួន៤គ្រឿង មានម៉ូតូម៉ាកត្រៃយ៍ចំនួន០២គ្រឿង ម៉ូតូម៉ាកCB ចំនួន០១គ្រឿង ម៉ូតូម៉ាកណៃហត ចំនួន ០១គ្រឿង ត្រូវបានឆេះរលាយខ្សុលទាំងស្រុង នៅក្នុងហាងធ្វើម៉ូតូមួយកន្លែង ដែលមានស្លាកយីហោហៅថា ជាងពេជ្រ កាលពីវេលាម៉ោង១០ និង០០ និង៣០នាទី ទៅម៉ោង១១និង០០នាទី កាលព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣នេះ ។ ហាងធ្វើម៉ូតូម៉ាកយីហោជាងពេជ្រនេះ មានទីតាំងស្ថិតនៅក្រុមទី១២ ភូមិវិហារចិន សង្កាត់ ថ្វាយបង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។

បើតាមព័ត៌មានបានឲ្យដឹងថា នៅក្នុងហេតុការណ៍ឆេះម៉ូតូនៅក្នុងហាងធ្វើម៉ូតូយីហោឈ្មោះថា ជាងពេជ្រ នេះ ក៏បណ្ដាលឱ្យមានរបួសដល់មនុស្សចំនួន៣នាក់ផងដែរ ដោយទី១ ឈ្មោះ សែត ភិរុណ ហៅពេជ្រ ភេទប្រុស អាយុ៣១ឆ្នាំ ជាម្ចាស់ទីតាំង ទី២.ឈ្មោះ សែត សាត ភេទប្រុស អាយុ២៣ឆ្នាំ ជាជាងម៉ូតូ និងទី៣ ឈ្មោះ ពេជ្រ ហួត ភេទប្រុស អាយុ២៧ឆ្នាំ ជាជាងម៉ូតូ ។

ព័ត៌មានក៏បានបន្តឲ្យដឹងថា នៅក្នុងហេតុការណ៍ឆាប់ឆេះ ហាងធ្វើម៉ូតូ ម៉ាកយីហោឈ្មោះ ជាងពេជ្រ នេះ សមត្ថកិច្ចពន្លត់អគ្គីភ័យបានប្រើរថយន្តពន្លត់អគ្គីភ័យស្នងការនគរបាលខេត្តចំនួន០២គ្រឿង ដោយប្រើប្រាស់ ទឹកអស់ចំនួន២ឡាន និងរថយន្តពន្លត់អគ្គីភ័យអាជ្ញាធរជាតិអប្សរាចំនួន០២គ្រឿងទៀត ដោយប្រើប្រាស់ ទឹកអស់ចំនួន២ឡានផងដែរ។

ហើយបើតាមព័ត៌មាននោះ គេសង្ស័យថាហេតុការណ៍ដែលឆេះ ហាងធ្វើម៉ូតូយីហោឈ្មោះ ជាងពេជ្រ នេះ មូលហេតុអាចមកពីទុស្សេខ្សែភ្លើង ប៉ុន្តែសម្រាប់ការខាតបង់ជាទ្រព្យសម្បត្តិនោះវិញ គឺគេនៅមិនទាន់ដឹងថា អស់ចំនួនប៉ុន្មាននៅឡើយទេ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here