កិច្ចប្រជុំប្រចាំត្រីមាស ប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តកំពង់ធំ

0
61

កិច្ចប្រជុំប្រចាំត្រីមាស ប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្តកំពង់ធំ

(កំពង់ធំ)÷ ថ្ងៃចន្ទ១១រោច ខែមិគសិរ ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនិងថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត និងជាប្រធានក្រុមពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជម្ងឺគ្រុនចាញ់ ប្រធាន-អនុប្រធានមន្ទីរជុំវិញខេត្ត កងកម្លាំងទាំងបី និងសមាជិកក្រុមពិសេសថ្នាក់ស្រុក បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំប្រចាំត្រីមាស ប្រជុំក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ថ្នាក់ខេត្ត នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តកំពង់ធំ។

លោក ទូច ផល្លា ប្រធានកម្មវិធីគ្រុនចាញ់ខេត្តបានបង្ហាញពីគោលបំណងប្រជុំគឺ÷បូកសរុបការងារប្រយុទ្ធប្រឆាំងនឹងជំងឺគ្រុនចាញ់ថ្នាក់ខេត្ត និងស្រុកប្រតិបត្តិ ក្នុងឆ្នាំ២០២២ រយះពេល១១ខែ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២២។ កំណត់បាននូវបញ្ហាប្រឈមនិងឧបសគ្គសំខាន់ៗការងារគ្រុនចាញ់ និងពិភាក្សាកំណត់រកដំណោះស្រាយបញ្ហាជារួម និងព្រមទាំងលើកទិសដៅ យុទ្ធសាស្ត្របន្តកំរិតខេត្ត ស្រុកប្រតិបត្តិសម្រាប់ត្រីមាសបន្ទាប់។

ឯកឧត្តម អ៊ុន បុត្ត អភិបាលរងខេត្ត និងជាប្រធានក្រុមពិសេសថ្នាក់ខេត្តសម្រាប់លុបបំបាត់ជម្ងឺគ្រុនចាញ់បានមានប្រសាសន៍ថា ប្រជាជនភាគច្រើនមិនចូលរួមធ្វើតេស្តឈាម នឹងអ្នកស្ម័គ្រចិត្តព្យាបាលជំងឺគ្រុនចាញ់ទេពេលឈឺគាត់ទៅរកសេវាឯកជន។ ចំនួនករណីវិជ្ជមាន មានការកើនឡើងច្រើនជាងឆ្នាំ២០២១។ ស្នើសុំក្រុមប្រឹក្សាឃុំទាំងអស់ ដាក់បញ្ចូលរបៀបវារៈ ការជំរុញការងារធ្វើតេស្តឈាម ស្វែងរកជម្ងឺគ្រុននចាញ់ នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាឃុំរៀងរាល់កិច្ចប្រជុំក្រុមប្រឹក្សាឃុំ ដើម្បី្របញ្រ្ជាប ការងារធ្វើតេស្តឈាម ឱ្យក្រុមប្រឹក្សាឃុំទាំងអស់បានដឹង និងជួយជំរុញការងារនេះបាន ទៅដល់គ្រប់ភូមិ ឃុំ។

ឯកឧត្តម អ៊ុន បុត្ត បានផ្ដាំផ្ញើដល់អ្នកចូលរួមទាំងអស់គឺស្នើសុំសមាជិក កុមការងារពិសេសលុបបាត់ជម្ងឺគ្រុនចាញ់ទាំងអស់ជួយណែនាំ ប្រជាជនឱ្យស្គាល់ និងមកធ្វើតេស្តឈាមនៅផ្ទះអ្នកស្ម័គ្រចិត្យព្យាបាលជម្ងឺគ្រុនចាញ់ដែលមានស្លាកសញ្ញាពណ៌លឿង និងមានសរសេរនៅទីនេះមានធ្វើតេស្តឈាម និងព្យាបាលជម្ងឺគ្រុនចាញ់ ដោយឥតគិតថ្លៃនៅទូទាំងប្រទេស។ ស្នើសុំសមាជិក ក្រុមការងារពិសេសលុបបំបាត់ជំងឺគ្រុនចាញ់ទាំងអស់ ជួយ ផ្សព្វផ្សាយពីវិធានការ ការពារជំងឺគ្រុនចាញ់ដល់ប្រជាជននៅតាមភូមិ និងជួយជំរុញប្រជាជន ឱ្យមកធ្វើតេស្តឈាមបន្ទាប់ពីត្រឡប់មកពីព្រៃឬចំការវិញ និងពេលមានគ្រុនក្តៅ។

LEAVE A REPLY

Please enter your comment!
Please enter your name here