ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងរៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

0
61

ឧត្ដមសេនីយ៍​ទោ​សោម​ ស៊ុន​ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ផ្សព្វផ្សាយសភាពការណ៍ថ្មីៗ និងរៀនសូត្រអប់រំចិត្តសាស្ត្រ ពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ជូនដល់យោធិនចំណុះទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ

(កំពង់ធំ)÷ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិថ្នល់បែក ឃុំត្រពាំងឬស្សី ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានដំណើរការរៀនសូត្រអប់រំចិត្តសាស្រ្ត និងពង្រឹងតួនាទីភារកិច្ចរបស់កងយោធពលខេមរភូមិន្ទ ដែលពិធីនេះប្រព្រឹត្តទៅនៅព្រឹកថ្ងៃទី១៩ ខែធ្នូ​ ឆ្នាំ២០២២ ក្រោមអធិបតីភាពឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ។

ជាកិច្ចចាប់ផ្ដើមឧត្តមសេនីយ៍ទោ សោម ស៊ុន បានផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ ដែលកើតមានឡើង ពិសេសអំពីជោគជ័យដ៏ត្រចះត្រចង់របស់ព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងនាម​ជាប្រធានអាស៊ានប្តូវេន​ បាដឹកនាំប្រតិភូទៅចូលរួមក្នុងកិច្ចប្រជុំអាស៊ាន​ សហភាព​អឺរ៉ុប​ និង​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ​ជា​ច្រើន​ពាន់​នាក់​នៅ​ទី​ក្រុង​ព្រុចស៊ែលប្រទេស​ បែលហ្ស៊ិក​ ។ ជាមួយ​នោះ​ផងដែរ​សម្តេចតេជោ​បាន​បន្ត​អញ្ជើញ​ទស្សកិច្ចផ្លូវរដ្ឋទៅ​កាន់​ប្រទេស​បារាំង​ក្នុង​ជា​ប្រធាន​អាស៊ាន​ប្តូរ​វេន​ និង​ក្នុង​នាម​ជា​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ ដែល​ត្រូវ​បាន​ប្រធានាធិបតី​បារាំង​លោកអេ​ម៉ានុយអែលម៉ាក្រុងទទួលរ៉ាក់ទាក់យ៉ាងកក់ក្តៅជាទីបំផុត​ ដែល​នេះ​ជា​មោទនភាព​របស់​កម្ពុជា​នៅ​លេីឆាកអន្តរជាតិ​ ហើយ​ត្រូវ​បាន​ប្រជាជន​កម្ពុជា​អបអរសាទរ​ចំពោះ​ជោគជ័យ​ដ៏​ត្រចះត្រចង់​នេះ​ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានក្រើនរំលឹកដល់យោធិនគ្រប់រូប ត្រូវប្តេជ្ញាចិត្តដាច់ខាត ក្នុងការការពារ ជាតិ សាសនា ព្រះមហាក្សត្រ និងការពាររាជរដ្ឋាភិបាលស្របច្បាប់ នឹងត្រូវអនុវត្តឱ្យបានម៉ឺងម៉ាត់តាមច្បាប់លក្ខន្តិកៈ និងបទវិន័យទូទៅរបស់កងយោធពលខេមរភូមិន្ទ នឹងត្រូវបន្តសិក្សារៀនសូត្រអំពីសេចក្តីណែនាំលេខ០០៣ របស់ក្រសួងការពារជាតិ ឲ្យបានជាប់ជាប្រចាំ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានប្រគល់ភារកិច្ចសំខាន់ៗមួយចំនួន ជូនដល់យោធិនគ្រប់រូប ត្រូវបន្តហ្វឹកហ្វឺនរៀនសូត្រ​ការ​ងារ​អប់រំ​ចិត្ត​សាស្ត្រ​ជូន​ដល់​កងកម្លាំង​ឲ្យ​បាន​ជា​ប្រចាំ​ និង​យក​ចិត្ត​ទុកដាក់​ភារកិច្ច​កាងារ​កសាង​អង្គភាព​រឹងមាំ​លេី​គ្រប់​វិស័យ​ តាមផែនការ​ដែលថ្នាក់លើបានប្រគល់ជូន នឹងត្រូវបន្តសកម្មភាពទៅបម្រើ និងជួយដោះស្រាយនៅរាល់ការលំបាកខ្វះខាត ជូនប្រជាជន និងបងប្អូនអតីតយុទ្ធជននៅតាមមូលដ្ឋាននានាក្នុងភូមិសាស្ត្រទទួលខុសត្រូវ ដោយអនុវត្តតាមទិសស្លោកកងទ័ពជាកូនចៅរបស់ប្រជា ជន និងអ្វីៗដើម្បីប្រជាជន។ ជាមួយនោះផងដែរ ត្រូវបន្តសហការជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដើម្បីចូលរួមអនុវត្តឱ្យបានជោគជ័យនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពផងដែរ៕

LEAVE A REPLY

Please enter your comment!
Please enter your name here