ឯកឧត្តម សុក ហៃ គាំទ្រការផ្តល់ព័ត៌មានបទល្មើសផ្សេងៗ ដែលមាននៅក្នុងមូលដ្ឋាន ចុះផ្សាយមានភាពជាក់ លាក់បញ្ជាក់នូវខ្លឹមសារច្បាស់លាស់

0
81

ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត គាំទ្ររាល់ព័ត៌មានពាក់ព័ន្ធ និងបទ ល្មើសទាំងឡាយណា ដែលបងប្អូនអ្នកសារព័ត៌មាន ចុះផ្សាយមានភាពជាក់លាក់ បញ្ជាក់នូវខ្លឹមសារ ច្បាស់ លាស់ឆ្លុះបញ្ចាំងពីបញ្ហា ដើម្បីឲ្យអ្នកនាំពាក្យរដ្ឋបាលខេត្តទទួលយក និងជំរុញឲ្យមន្ទីរវិស័យនានា ចូលរួមក្នុង ការទប់ស្កាត់បង្ក្រាបបទល្មើសក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។

ការលើកឡើងដូចនេះ ក្នុងឱកាស ឯកឧត្តម សុក ហៃ អភិបាលរងខេត្តកំពង់ធំ ផ្ដល់កិត្តិយសជាប្រធាន ក្នុងកិច្ច ប្រជុំជាមួយអ្នកសារព័ត៌មាន នារសៀលថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២២ នៅសាលប្រជុំសាលាខេត្តកំពង់ធំ ដោយមានការអញ្ជើញចូលរួម កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធនានាក្នុងខេត្ត ប្រមាណជាង១០០នាក់ ។

ឯកឧត្តម សុក ហៃ បន្តទៀតថាកន្លងមកនេះខ្លឹមសារព័ត៌មានមួយចំនួន ពិបាកជូនទៅឲ្យមន្ទីរ ឬអង្គភាពជំនាញ ក្នុងការបំភ្លឺ ពិសេសទាក់ទិននឹងបទល្មើសសូមមានការបញ្ជាក់ ពីទីតាំង និងពេលវេលាឲ្យបានច្បាស់លាស់ ចេញ ពីច្រកណាទៅច្រកណា ហើយសមត្ថកិច្ចមិនបង្ក្រាបឬបែបណា ដើម្បីឱ្យអង្គភាពអ្នកនាំពាក្យនៅមូលដ្ឋាន ក្នុង ការបញ្ជូនទៅឲ្យមន្ទីរវិស័យនានាបំពេញជូន។ម្យ៉ាងវិញទៀតឯកឧត្តមសូមគាំទ្រ ឱ្យមានការចូលរួមបើអ្នកសារ ព័ត៌មានបានចុះបទល្មើសជាក់ស្ដែង ទាក់ទងទៅបណ្ដាមន្ត្រីជំនាញហើយមិនចាត់ការ ឬទំនាក់ទំនងមិនបាន អាចផ្ដល់ព័ត៌មានជូនលោកតាមរយៈលេខទូរស័ព្ទ ឬប្រព័ន្ធតេលេក្រាមផ្ទាល់ខ្លួន ដើម្បីបញ្ជាពីលើទៅវិញជំរុញ ឲ្យប្រធានមន្ទីរពិនិត្យមើល។

លើសពីនេះឯកឧត្តម សុក ហៃ បានបញ្ជាក់ថា នាពេលខាងមុខក្រុមការងារដែលដឹកនាំដោយអភិបាលរងខេត្ត កំពង់ធំ ចំនួន០៧ក្រុម ចុះទៅពិនិត្យមើលដីនៅភូមិសាស្ត្រ ស្រុកសន្ទុក ស្រុកសណ្ដាន់ និងស្រុកប្រាសាទសំបូរ ព្រោះកន្លងមកអ្នកសារព័ត៌តែងតែចុះផ្សាយ ថាមានការកាប់រាន ទន្ទ្រានដី បំផ្លាញនៅភូមិសាស្ត្រខាងលើ។ ដូច្នេះសូមឱ្យមានការចូលរួមផ្ដល់ព័ត៌មាន ទាំងអស់នេះជូនក្រុមការងារពិនិត្យមើលជាក់ស្ដែង ដើម្បីឲ្យក្រុមការ ងារថ្នាក់ខេត្ត ជាមួយនឹងក្រសួងកសិកម្ម មានមូលដ្ឋានច្បាស់លាស់ដែលពាក់ព័ន្ធទៅ នឹងការទន្ទ្រានដីនៅផ្នែក ខាងលើ ដែលជាគោលការណ៍ដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន និង ក្រសួងកសិកម្ម រួមជាមួយថ្នាក់ដឹកនាំ ខេត្ត និងចុះទៅកាត់ឆ្វៀលដីគម្របព្រៃឆ្នាំ២០០២ ជូនប្រជាពលរដ្ឋដែលបានអាស្រ័យផលជាយូរមកហើយ ៕

LEAVE A REPLY

Please enter your comment!
Please enter your name here