មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរ៉េដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ចុះល្បាតដកហូតបានរណាយន្ត៣គ្រឿង

0
101

ថ្មីៗនេះមន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរ៉េដបូកទំរីង សហការជាមួយកម្លាំងតំបន់ប្រតិបត្តិការសឹករង កំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសឈើនៅក្នុងតំបន់គម្រោង។

ជាក់ស្ដែងនៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២២ យោងតាមរបាយការណ៍ផេកផ្លូវការរបស់គម្រោងរ៉េដបូកទំរីង បានឱ្យដឹងថា ប្រតិបត្តិការខាងលើនេះក្រុមការងារទទួលបានលទ្ធផលដូចខាងក្រោម៖ ១. នៅតំបន់ផ្លូវដីស ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ពុំជួបប្រទះបទល្មើសនោះទេ។ ២. នៅតំបន់ត្រពាំងឪឡឹក ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំនុច (៥៥៣០៨៣-១៤០៦៧៤៧) ដកហូតបានរណាយន្តចំនួន០១គ្រឿង។ ៣. នៅតំបន់អូរអាចម៍ជ្រូក ឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (៥៥៣០៨៤-១៤០៦៧៥០) ដកហូតបានរណាយន្តចំនួន០១គ្រឿង។៤. នៅតំបន់អូរទឹកថ្លា ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ នៅត្រង់ចំណុចនិយាមកា (៥៤៩១៨១-១៤០៥២៤០) ដកហូតបានរណាយន្តចំនួន០១គ្រឿង។បច្ចុប្បន្នវត្ថុតាងត្រូវបានយកមករក្សាទុកនៅស្នាក់ការរងអូរកំពប់អំបិល។

គួរបញ្ជាក់ផងដែររណាយន្តនេះ គឺជាប្រភពឧបករណ៍ដែលបំផ្លាញព្រៃឈើយ៉ាងវិនាសកម្មផងដែរ ថ្មីៗនេះ មហាជនសង្កេតឃើញថា មន្ត្រីពង្រឹងការអនុវត្តច្បាប់នៃគម្រោងរ៉េដបូកទំរីង សហការជាមួយកម្លាំងតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ បានចុះល្បាតនិងបង្ក្រាបបទល្មើសបំផ្លាញធនធានធម្មជាតិ នៅក្នុងតំបន់គម្រោង បានជាបន្តបន្ទាប់គួរឲ្យកត់សម្គាល់។

LEAVE A REPLY

Please enter your comment!
Please enter your name here