តំណាងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា បានប្រគល់គ្រាប់ត្នោតចំនួន៣ម៉ឺនគ្រាប់ដល់រដ្ឋបាលខេត្តកំពង់ធំ

0
89

(កំពង់ធំ)៖ឯកឧត្តម ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមការងារចុះខេត្តកំពង់ធំតំណាងឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ បានប្រគល់គ្រាប់ត្នោតចំនួន ៣ ម៉ឺនគ្រាប់ដល់រដ្ឋបាលខេត្តកំពង់ធំនៅព្រឹកថ្ងៃទី ២៩ ខែធ្នូឆ្នាំ២០២១ នៅសាលាខេត្តកំពង់ធំ ដោយមានការទទួលពីឯកឧត្តម សុក ហៃ អភិបាលរងខេត្ត ។

ជាមួយគ្នានេះឯកឧត្តម សុក ហៃ បានថ្លែងអំណរគុណដល់ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ រួមទាំងក្រុមការងារដែលបានផ្តល់គ្រាប់ត្នោតសម្រាប់យកទៅដាំក្នុងតំបន់បីជុំវិញបឹងទន្លេសាប ។
ឯកឧត្តមបន្តថាមានគ្រាប់ត្នោតដែលបានទទួលនៅថ្ងៃនេះគឺត្រូវចែកចាយទៅតាមបណ្ដាស្រុកក្រុងសម្រាប់យកទៅដាំដុះនៅតាមព្រំប្រទល់តំបន់ ៣ ដោយក្នុងមួយក្រុងស្រុកទទួលបានចំនួន ៤ពាន់គ្រាប់និងកងកំលាំងទាំងបីទទួលបាន មួយពាន់គ្រាប់ហើយការដាំដុះគ្រាប់ត្នោតនេះគឺចន្លោះពីដើមមួយទៅដើមមួយចម្ងាយ៧ម៉ែត្រ។

ឯកឧត្តមបានបន្តទៀតថាគ្រាប់ត្នោតដែលបានចែកជូនទៅនេះគឺតម្រូវឲ្យអាជ្ញាធរក្រុងស្រុកត្រូវដាក់ផែនការឲ្យបានជាក់លាក់ច្បាស់លាស់នឹងរៀបចំក្រុមការងារចុះទៅតាមផែនការដែលបានកំណត់គឺមិនត្រូវទុកគ្រាប់ត្នោតនេះចោលជាដាច់ខាតដូចនេះអាជ្ញាធរខណ្ឌទាំងអស់ត្រូវមានការទទួលខុសត្រូវខ្ពស់និងអនុវត្តតាមការណែនាំប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាចុងក្រោយឯកឧត្តមក៏បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវតាមដាននិងចុះអនុវត្តជាប្រចាំដើម្បីកុំឲ្យមានការរុករៀនទន្ទ្រានយកដីនៅក្នុងតំបន់៣ មកធ្វើជាកម្មសិទ្ធិក៏ខ្លួនក្នុងករណីមានការរំលោភយកអាជ្ញាធរត្រូវតែមានវិធានការផ្លូវច្បាប់ជាធរមានដោយអនុវត្តតាមអនុសាសន៍របស់សម្ដេច។

LEAVE A REPLY

Please enter your comment!
Please enter your name here