សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ធំ

0
69

សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះសំណាលជាមួយ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធ ខេត្តកំពង់ធំ

( កំពង់ធំ ): នៅ ព្រឹក ថ្ងៃ ទី ២ ៩ ខែ តុលា ឆ្នាំ ២ ០ ២ ២ នេះ សម្តេច អគ្គមហាសេនា ប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន ជួប អញ្ជើញ សំណេះសំណាល ជាមួយ ជាមួយ មន្ត្រី រាជការ និង កងកម្លាំង ប្រដាប់ អាវុធ ក្នុង ខេត្ត កំពង់ធំ ។

តាម របាយការណ៍ របស់ ឯកឧត្តម ងួន រតនៈ អភិបាល នៃ គណៈ អភិបាល ខេត្ត កំពង់ធំ បាន អោយ ដឹង ថា នៅ ទូទាំង ខេត្ត កំពង់ធំ មាន មន្ត្រី រាជការ ស៊ីវិល កំពុង បំ ពេញការ ងារ សរុប ចំនួន ៧ , ៩ ៣ ៧ នាក់ ក្រុមប្រឹក្សា ខេត្ត ២ ៥ នាក់ ក្រុមប្រឹក្សា ក្រុង ស្រុក ១ ៦ ៩ នាក់ និង ក្រុមប្រឹក្សា ឃុំ សង្កាត់ ៥ ៨ ៥ នាក់ ។

ចំពោះ ការងារ សន្តិសុខ សណ្តាប់ធ្នាប់ វិញ គឺ គណៈ បញ្ជាការ ឯកភាព ខេត្ត បាន ចូល រួមចំណែក យ៉ាងសកម្ម ក្នុង ការ ថែរក្សា សន្តិសុខ សណ្តាប់ធ្នាប់ សាធារណៈ ក្នុង ភូមិសាស្ត្រ ខេត្ត បាន ល្អ ប្រសើរ ក្នុង នោះ បទល្មើស ព្រហ្មទណ្ឌ នៅ ទូទាំង ខេត្ត មានការ ថយ ចុះ ការ បង្ក្រាប បទល្មើស ផ្សេងៗ ដូចជា បទល្មើស ធនធានធម្មជាតិ មាន នេសាទ ព្រៃឈើ សត្វព្រៃ ដី ព្រៃ ជាដើម និង ពាក់ព័ន្ធ បទល្មើស ជួញ ដូរ ចែកចាយ ប្រើប្រាស់ គ្រឿងញៀន និង ការ ពង្រឹង ការ អនុវត្ត ច្បាប់ ចរាចរណ៍ ផ្លូវគោក ការ អនុវត្ត គោល នយោបាយ ភូមិ ឃុំ សង្កាត់ មាន សុវត្ថិភាព ជាដើម ត្រូវ បាន យកចិត្តទុកដាក់ និង ជំរុញ អនុវត្ត បាន ជាប្រចាំ ពិសេស ការ ទប់ ស្កាត់ និង ការ បង្ក្រាប ល្បែងស៊ីសង គ្រប់ ប្រភេទ ។

សម្តេច តេជោ ហ៊ុន សែន បាន បង្ហាញ នូវ ក្តី រីករាយ ដែល បាន វិល មក ជួប ជាមួយ ក្រុមប្រឹក្សា ខេត្ត ក្រុង / ស្រុក ឃុំ / សង្កាត់ មន្ត្រី រាជការ និង កងកម្លាំង ប្រដាប់ អាវុធ នៅ ក្នុង ខេត្ត កំពង់ធំ សារ ជាថ្មី ម្តងទៀត ។ សម្តេច តេជោ នាយករដ្ឋមន្ត្រី បាន ថ្លែង អប អរសាទរ ចំពោះ ក្រុមប្រឹក្សា ឃុំ / សង្កាត់ ក្នុង ខេត្ត កំពង់ធំ ទាំងអស់ ដែល ទទួល បានការ គាំទ្រ ពី ប្រជាពលរដ្ឋ តាមរយៈ ការបោះឆ្នោត ឃុំ សង្កាត់ កន្លងទៅ នេះ ។

សម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏បាន កោតសរសើរ និង វាយ តម្លៃ ខ្ពស់ ចំពោះ មន្ត្រី រាជការ និង កងកម្លាំង ប្រដាប់ អាវុធ ទាំងអស់ ដែល បាន ប្រឹងប្រែង រួមគ្នា ទប់ ស្កាត់ ការ រីក រាលដាល ជំងឺ កូ វី ដ ១ ៩ និង ជួយ ដោះស្រាយបញ្ហា របស់ ប្រជាពលរដ្ឋ ពេល ជួប គ្រោះ ទឹកជំនន់ នា ពេលថ្មីៗនេះ ។ ជាពិសេស ការ ប្រឹងប្រែង រួមគ្នា រក្សា ឱ្យ បាន នូវ សន្តិសុខ សណ្តាប់ធ្នាប់ និង របៀបរៀបរយ ក្នុង សង្គម ទប់ ស្កាត់ បាន នូវ ទង្វើ បង្ក ចលាចល នានា ក្នុង សង្គម ។

សម្តេច តេជោ ហ៊ុន សែន បាន ក្រើន រំលឹក ដល់ មន្ត្រី រាជការ ទាំងអស់ ជាពិសេស ក្រុមប្រឹក្សា ឃុំ / សង្កាត់ ឱ្យ បន្ត យកចិត្តទុកដាក់ បំពេញ តួនាទី ភារកិច្ច បម្រើ ជាតិ និង ប្រជាជន ជាពិសេស បន្ត យកចិត្តទុកដាក់ ផ្តល់ នូវ សេវា ចាំបាច់ នានា ជូន ប្រជាពលរដ្ឋ ឱ្យ បាន លឿន រហ័ស ចៀសវាង បង្ក នូវ បញ្ហា នានា ដែល នាំ ឱ្យ ថ្នាំងថ្នាក់ ដល់ ទឹកចិត្ត របស់ ប្រជាពលរដ្ឋ ។

សម្តេច តេជោ ក៏បាន ថ្លែង ដោយ ក្តី មោទនភាព ចំពោះ ភាព ជោគជ័យ នៃ ការ ទប់ ស្កាត់ ជំងឺ កូវិ ដ – ១ ៩ របស់ ប្រទេស កម្ពុជា តាម រយ : យុទ្ធសាស្ត្រ ចាក់ វ៉ាក់សាំង ប្រកបដោយ ប្រសិទ្ធ ភាព ដែល ធ្វើ អោយ កម្ពុជា មានឱកាស បើក ដំណើរការ ប្រទេសជាតិ ឡើងវិញ ។ ទាំងអស់ នេះ ដោយសារតែ ការ ខិតខំ របស់ ប្រជាពលរដ្ឋ កម្ពុជា យើង ទាំងអស់គ្នា ក្នុង ការ ទប់ ស្កាត់ ការ ចំ លង នៃ ជំងឺ កូ វី ដ – ១ ៩ ។

សម្តេច តេជោ នាយករដ្ឋមន្ត្រី បាន រំលឹក ដល់ ម ន្រ្តី ទាំងអស់ ត្រូវ បន្ត យកចិត្តទុកដាក់ រក្សា សន្តិសុខ សណ្ដាប់ធ្នាប់ សង្គម ដោយ អនុវត្ត គោល នយោបាយ ភូមិ ឃុំ មាន សុវត្ថិភាព រួម មាន ការ បង្ក្រាប នូវ បទល្មើស ផ្សេងៗ ដូចជា ចោរឆក់ ចោរប្លន់ និង ការ ជួញ ដូរ គ្រឿងញៀន ជាដើម ដើម្បី ផ្តល់ ភាព កក់ក្តៅ និង ធានា ដល់ សុវត្ថិភាព នៃ ការរស់នៅ របស់ ប្រជាពលរដ្ឋ ។ ទន្ទឹម នេះ ត្រូវ យកចិត្តទុកដាក់ ផ្តល់ នូវ សេវា សាធារណៈ រួម មាន សេវា តម្រូវ ការចាំបាច់ ទាំងឡាយ និង សេវា សំណូមពរ នានា ជូន ប្រជាពលរដ្ឋ អោយ បាន លឿន និង មានប្រសិទ្ធិភាព ហើយ ត្រូវ ខិតខំ បំបាត់ អោយ អស់ នូវ ភាព អសកម្ម នានា ។ អាជ្ញាធរ ត្រូវ យកចិត្ត ទុក ដាក់ ដោះស្រាយ ជម្លោះ ដីធ្លី ជូន ប្រជាពលរដ្ឋ អោយ បាន រហ័ស និង មានប្រសិទ្ធិភាព ជាពិសេស ការ ដោះស្រាយ ក្រៅ ប្រព័ន្ធ តុលាការ ដោយ មិន ត្រូវ លំអៀង ខាង ភាគី ណា នោះ ទេ គឺ ត្រូវ ឈរ នៅកណ្ដាល ជានិច្ច ។

LEAVE A REPLY

Please enter your comment!
Please enter your name here