សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

0
61

សម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជ និងស្បៀងអាហារ ជូនកសិករជិត៧ពាន់គ្រួសារ នៅខេត្តកំពង់ធំ

( កំពង់ធំ ): នៅ ព្រឹក ថ្ងៃ ទី ២ ៩ ខែ តុលា ឆ្នាំ ២ ០ ២ ២ នេះ សម្តេច អគ្គមហាសេនា ប តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា បាន អញ្ជើញ ផ្តល់ ស្រូវពូជ ប្រមាណ ៦ ៨ ៤ . ៤ ០ ០ គីឡូក្រាម និង គ្រឿងឧបភោគបរិភោគ ជូន ដល់ ប្រជាពលរដ្ឋ ចំនួន ៦ ៨ ៤ ៤ គ្រួសារ មកពី ៩ ក្រុង ស្រុក ៤ ៨ ឃុំ សង្កាត់ និង ២ ៩ ៨ ភូមិ ដែល រងគ្រោះ ដោយសារ គ្រោះ ទឹកជំនន់ នៅ ខេត្ត កំពង់ធំ ។

ឯកឧត្តម ងួន រតនៈ អភិបាល ខេត្ត កំពង់ធំ បានឲ្យ ដឹង ថា ខេត្ត កំពង់ធំ ដែល ជា តំបន់ វាល ទំនាបកណ្ដាល ទទួលរង នៅ គ្រោះ ទឹកជំនន់ ធ្វើឲ្យ ប៉ះពាល់ ចំនួន ០ ៩ ក្រុង ស្រុក ៥ ១ ឃុំ សង្កាត់ និង ២ ៩ ២ ភូមិ ប្រជាពលរដ្ឋ ចំនួន ២ ៩ . ៣ ៣ ៦ គ្រួសារ ក្នុង នោះ ជម្លៀស ប្រជាពលរដ្ឋ ទៅកាន់ ទី ទួល មាន សុវត្ថិភាព ចំនួន ១ , ៥ ០ ១ គ្រួសារ ។ ប៉ះពាល់ ដំណាំស្រូវ ២ ៥ ៣ ៩ ៥ ហិកតា ខូចខាត ១ ២ ៣ ០ ៧ ហិកតា និង ដំណាំរួមផ្សំ ១ ៧ ៦ ៦ ហិកតា ខូចខាត ១ . ២ ៥ ៦ ហិកតា និង ប៉ះពាល់ ហេ ដ្ឋា រចនា ស ម្ព័ន្ធ ខូចខាត សា្ថ ន ទាំងស្រុង ចំនួន ០ ២ កន្លែង ផ្លូវ ជនបទ មួយ ចំនួន ទទួលរង ការខូចខាត ប៉ះពាល់ សាលារៀន មណ្ឌលសុខភាព និង វត្តអារាម មួយ ចំនួន ទៀត ។

សម្តេច តេជោ ហ៊ុន សែន បាន នាំ យក នូវ ព្រះរាជ ប ណ្តាំ ផ្តាំផ្ញើ សាក សួរសុខទុក្ខ របស់ ព្រះមហាក្សត្រ និង សម្តេច ម៉ែ ជូន បងប្អូន ប្រជាពលរដ្ឋ ខេត្ត កំពង់ធំ និង ប្រជាពលរដ្ឋ ទូទាំង ប្រទេស ដែល ព្រះអង្គ ទាំង ទ្វេ តែងតែ យក ព្រះទ័យ ទុកដាក់ ចំពោះ ពល រដ្ឋកម្ពុជា គ្រប់ ៗ រូប ។ ដោយសារ ថ្ងៃនេះ គឺជា ខួប ១ ៨ ព្រះវស្សា នៃ កា រយាង គ្រងរាជសម្បត្តិ របស់ ព្រះអង្គ នោះ សម្តេច តេជោ នាយករដ្ឋមន្ត្រី បាន ថ្វាយព្រះពរ ដល់ ព្រះមហាក្សត្រ ខ្មែរ និង បាន ថ្លែង ថា ក្នុងរយៈពេល ១ ៨ ព្រះវស្សា នេះ ព្រះអង្គ បាន គ្រងរាជសម្បត្តិ និង នាំមក នូវ សុខ សន្តិភាព ជូន ប្រជារាស្ត្រ ខ្មែរ ទូទាំង នគរ ។

សម្តេច តេជោ នាយករដ្ឋមន្ត្រី ក៏បាន កោតសរសើរ និង វាយ តម្លៃ ខ្ពស់ ចំពោះ អាជ្ញាធរ ពាក់ព័ន្ធ ទាំងអស់ ដែល បាន រួមគ្នា ដោះស្រាយបញ្ហា របស់ ប្រជាពលរដ្ឋ ពេល ទឹកជំនន់ ។ សម្តេច តេជោ បាន មានប្រសាសន៍ថា មន្ត្រី របស់ គណបក្សប្រជាជន កម្ពុជា តែងតែ នៅ ជាប់ ជាមួយ ប្រជាពលរដ្ឋ ជានិច្ច ជាពិសេស រាល់ ពេល ដែល ពលរដ្ឋ មានទុក្ខ លំបាក ។ សម្តេច តេជោ ហ៊ុន សែន ក៏បាន ថ្លែង អំណរគុណ ប្រជាពលរដ្ឋ ទាំងអស់ ដែល បាន បោះឆ្នោត គាំទ្រ គណបក្សប្រជាជន ក្នុង ពេល បោះឆ្នោត ក្រុមប្រឹក្សា ឃុំ – សង្កាត់ ហើយ សម្តេច សង្ឃឹម ថា បងប្អូន ប្រជាពលរដ្ឋ នឹង បន្ត បោះឆ្នោត ជូន បក្ស ប្រជាជន កម្ពុជា ជា បន្ត ទៀត នៅ ឆ្នាំ ២ ០ ២ ៣ ខាងមុខ ។

នៅ ថ្ងៃនេះ សម្តេច តេជោ បាន ថ្លែង អំណរគុណ ដល់ ប្រជាពលរដ្ឋ ទាំងអស់ ដែល បាន រួមគ្នា ប្រយុទ្ធ ប្រឆាំង នឹង ជំងឺ កូ វី ដ ១ ៩ អោយ ទទួល បាន នូវ ភាព ជោគជ័យ ជាបន្តបន្ទាប់ ។ សម្តេច តេជោ នៅតែ បន្ត អំពាវនាវ ប្រជាពលរដ្ឋ ទៅ ទទួល វ៉ាក់សាំង បង្ការ ជំងឺ កូ វី ដ ១ ៩ ខណៈ វ៉ាក់សាំង នៅសល់ ក្នុង ឃ្លាំង ប្រមាណ ៨ លាន ដូ ស ទៀត ។

ទាក់ទង ទៅ នឹង រឿង នយោបាយ សម្តេច តេជោ ហ៊ុន សែន បាន មានប្រសាសន៍ថា កម្ពុជា បាន ប្រកាន់យក របប រាជា និយម ដូច្នេះ យើង មិន ត្រូវ បណ្តែត បណ្តោយ ឱ្យ មាន ការប្រមាថ ចំពោះ ព្រះមហាក្សត្រ នោះ ឡើយ ។ សម្តេច តេជោ ក៏បាន កោតសរសើរ និង វាយ តម្លៃ ខ្ពស់ ចំពោះ បក្ស ភ្លើង ទៀន និង បក្ស ដ៏ ទៃ ទៀត ដែល បាន ចេញ សេចក្តីថ្លែង ការណ៍ ថ្កោលទោស ទណ្ឌិត ក្បត់ជាតិ សម រ ង្ស៉ី ចំពោះ ការប្រមាថ ព្រះ ចេ ស្តា ព្រះមហាក្សត្រ កម្ពុជា ។

LEAVE A REPLY

Please enter your comment!
Please enter your name here