មន្រ្តីចំនួន១៥រូប បានបំពាក់ឋានន្តរស័ក្តិ និងប្រកាសចូលកាន់មុខតំណែងរបស់មន្រ្តីពន្ឋនាគារខេត្តកំពង់ធំ

0
142

(កំពង់ធំ)÷ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត តំណាងដ៍ខ្ពង់ខ្ពស់ ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ឯកឧត្តម លោកជំទាវ លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការ បានអញ្ជើញចូលរួមក្នុងពិធីបំពាក់ឋានន្តរស័ក្តិ និងប្រកាសចូលកាន់មុខតំណែងដល់មន្រ្តីពន្ឋនាគារខេត្តកំពង់ធំ ដល់មន្រ្តីចំនួន១៥រូប ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ នៅសាលប្រជុំពន្ឋនាគារខេត្តកំពង់ធំ។

ឧត្តមអគ្គានុរក្សថ្នាក់លេខ២ តាម វៃ ប្រធានពន្ធនាគារខេត្តកំពង់ធំ បានឡើងរាយការណ៍ ថ្ងៃនេះអង្គភាពពន្ធនាគារខេត្តកំពង់ធំ មានកិត្តិយសដោយបានរៀបចំពិធីជួបជុំមន្ត្រី ក្នុងអង្គភាពរបស់ខ្លួន ដើម្បីប្រារព្ធពិធីបំពាក់គ្រឿងឥស្សរិយយស ពាក់ឋានន្តរសក្កិ និងប្រកាស ចូលកាន់មុខតំណែង ថ្នាក់អនុប្រធានពន្ធនាគារ ប្រធានអនុប្រធានការិយាល័យ និងប្រធានផ្នែកដើម្បីដឹកនាំអង្គភាពអោយមានការរីកចម្រើនបន្តទៀត។

ថ្លែងនៅក្នុងកម្មវិធីនេះ ឯកឧត្តម ឆែម សាវុធ អគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធនាគារក្រសួងមហាផ្ទៃបានប្រសាសន៍ថា ដោយអនុវត្តតាមលក្ខខណ្ឌគោលនយោបាយកំណែទម្រង់ពន្ធធនាគារ របស់ក្រសួងមហាផ្ទៃ ក្នុងការគ្រប់គ្រងពន្ធនាគារ។ ដូច្នេះសូមឲ្យមន្ត្រី១៥រូប ទើបតែប្រកាសឲ្យចូលកាន់មុខតំណែងថ្មីនេះត្រូវតែអនុវត្តឱ្យបានល្អគឺ កសាងផែនការអចិន្ត្រៃយ៍ ការពារហេតុការណ៍កើតឡើងដោយចៃដន្យ។ ត្រួតពិនិត្យឆែកឆេរសម្ភារៈហាមឃាត់ជាប្រចាំ។ យាមល្បាតតាមគោលដៅ ប៉ុស្តិ៍ ២៤ម៉ោងលើ២៤ម៉ោង។ រៀបចំធ្វើចំណាត់ថ្នាក់សន្តិសុខ ជនជាប់ឃុំដើម្បីងាយស្រួលក្នុងការឃុំឃាំងនិងបណ្ដុះបណ្ដាល។ កសាងផែនការការពារសន្តិសុខសុវត្ថិភាពពន្ធនាគារ ជាមួយស្នងការនគរបាលខេត្ត និងគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត។

ជាចុងក្រោយឯកឧត្តមក៏បានផ្តាំផ្ញើ ដល់អ្នកចូលរួមទាំងអស់ អនុវត្តការងារនៅក្នុងអង្គភាពឱ្យមានការរីកចម្រើន ពិសេសគឺចូលរួមគ្រប់សកម្មភាពបណ្ដុះបណ្ដាលជំនាញសប្បនិមិត្តឈើ និងចម្លាក់។ លើកទឹកចិត្តបន្ថែមដល់មន្ត្រីបន្តបន្ទាប់ទៀត ដើម្បីឲ្យមានស្នាដៃនៅក្នុងអង្គភាព ព្រមទាំងបង្កើតភាពទំនាក់ទំនងល្អ ការពារឱ្យបាននូវ ភាពយុត្តិធម៌ តម្លាភាព ក្នុងការអនុវត្តការងារ ឱ្យមានភាពទទួលខុសត្រូវខ្ពស់។

LEAVE A REPLY

Please enter your comment!
Please enter your name here