អភិបាលស្រុកស្ទោង អំពាវនាវដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធិផលដែលរដ្ឋបាលស្រុក និងរដ្ឋាភិបាលសម្រេចបាន

0
171

(កំពង់ធំ)៖ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង និង សហការី ព្រមទាំងរដ្ឋបាលឃុំកំពង់ចិនត្បូង បានចុះពិនិត្យមើលស្ថានភាពសាងសង់ផ្លូវបេតុង ស្ថិតភូមិកំពង់ក្តី ភូមិឈើទាល និងភូមិកំពង់ចិន ស្ថិតក្នុងឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងក្នុងឱកាសនេះលោក សាយ គឹមឡម បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានត្រូវជួយថែរក្សាសមិទ្ធិផលដែលរដ្ឋបាលស្រុកស្ទោង និង រាជរដ្ឋាភិបាលសម្រេចបាន ចូលរួម សហការជាមួយអាជ្ញាធរពាក់ព័ន្ធដើម្បីភូមិ ឃុំ ស្រុក មានការអភិវឌ្ឍន៍ទាំងអស់គ្នា។ លោកបានបន្ថែមថា សមិទ្ធផលដែលសម្រេចបានហើយ ចាំបាច់ត្រូវតែមានការចូលរួមថែរក្សា ការពារ ទាំងអស់គ្នា ដើម្បីគុណភាព និងសោភ័ណភាព សម្រាប់រដ្ឋបាលស្រុកស្ទោង ឬអាជ្ញាធរមូលដ្ឋានតែម្នាក់ឯងមិនគ្រប់គ្រាន់ឡើយសម្រាប់អភិវឌ្ឍន៍មូលដ្ឋាន ពិសេសជនបទ គឺត្រូវមានការចូលរួមបន្ថែមទៀតពីគ្រប់អ្នកពាក់ព័ន្ធជាពិសេសគឺប្រជាពលរដ្ឋក្នុងមូលដ្ឋានផ្ទាល់តែម្តង។

ជាមួយនេះផងដែរ លោកអភិបាលស្រុកក៏បាន ជំរុញដល់រដ្ឋបាលឃុំកំពង់ចិនត្បូង ត្រូវបង្កើនការយកចិត្តទុកដាក់ កសាងផ្លូវនេះឲ្យបានឆាប់រហ័ស និង ប្រកបដោយបច្ចេកទេស គុណភាព ហើយធានានូវការប្រើប្រាស់បានយូរអង្វែង និងមានការចូលរួមថែរក្សាពីប្រជាពលរដ្ឋនៅសង្ខាងផ្លូវក៏ដូចជាប្រជាពលរដ្ឋទូទៅផងដែរ។

គួរបញ្ជាក់ថា ផ្លូវបេតុងដែលកំពុងសាងសង់នៅពេលនេះមានប្រវែងសរុប៦០០ម៉ែត្រ ទទឹង៥ម៉ែត្រ និងមានកំរាស់០,១៥ម៉ែត្រ ជាថវិកាមូលនិធិឃុំកំពង់ចិនត្បូងឆ្នាំ២០២២។

LEAVE A REPLY

Please enter your comment!
Please enter your name here