រដ្ឋបាលស្រុកប្រាសាទបល្ល័ង្ក ចុះរៀបចំសណ្ដាប់ធ្នាប់ដល់អាជីវករលក់ដូរនៅក្នុងតំបន់ស្ទឹងម្រាក ដើម្បីឲ្យក្លាយទៅជាតំបន់ទេសចរណ៍

0
135

(កំពង់ធំ)÷ស្រុកប្រាសទបល្ល័ង្ក គឺជាស្រុកមួយដែលមានប្រជាជនភាគច្រើនប្រកបមុខរបរកសិកម្ម និងចិញ្ចឹមសត្វ ស្របពេលប្រទេសមានសុខសន្តិភាពធ្វើឱ្យជីវភាពបងប្អូនប្រជាពលរដ្ឋមានការរីកចម្រើនជាលំដាប់។ លោក គង់ គេង អភិបាលរងស្រុកប្រាសាទបល្ល័ង្ក ដឹកនាំក្រុមការងាររបស់គណៈបញ្ជាការឯកភាពស្រុក ចុះរៀបចំសណ្ដាប់ធ្នាប់ ឱ្យមានរបៀបរៀបរយជូនអាជីវករលក់ដូរនៅក្នុងតំបន់ស្ទឹងម្រាក ស្ថិតនៅភូមិម្រាក ឃុំទួលគ្រើល ស្រុកប្រាសាទបល័្លង្ក័ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២។

ជាមួយគ្នានេះផងដែរលោកអភិបាលរងស្រុកបានណែនាំដល់អាជីវករលក់ដូរទាំងអស់ឱ្យ ចេះជួយសម្អាតបរិស្ថានឱ្យបានស្អាត មានសុខភាពល្អ។ ធ្វើយ៉ាងណារៀបចំកន្លែងកំសាន្តនេះឱ្យមានភាពទាក់ទាញ ដើម្បីឲ្យភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិមកកម្សាន្ត ជាពិសេសការលក់ម្ហូបអាហារត្រូវលក់ឱ្យមានតម្លៃសមរម្យ មានអនាម័យល្អ ប្រកបដោយគុណភាពខ្ពស់។

ប្រសាសន៍ចុងក្រោយរបស់អភិបាលរងស្រុកគឺ តំបន់ទេសចរណ៍ស្ទឹងម្រាកកំពុងអភិវឌ្ឍជាបណ្ដើរៗ ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋមានឆន្ទៈ និងមនសិកាជួយការពារសម្បត្តិធម្មជាតិ ដើម្បីឲ្យក្លាយទៅជាតំបន់អេកូទេសចរណ៍ធម្មជាតិក្នុងពេលខាងមុខនេះ។ ជំរុញឱ្យអាជ្ញាធរមូលដ្ឋានចូលរួមយ៉ាងសកម្មក្នុងការទប់ស្កាត់ពីការទុកដាក់សំរាម ដើម្បីឱ្យមានសោភ័ណភាព ឱ្យភ្ញៀវមកទស្សនាមានភាពសប្បាយរីករាយ និងសរសើរគ្រប់ៗគ្នា។

LEAVE A REPLY

Please enter your comment!
Please enter your name here