ឯកឧត្តម ប៉ែន សូត្រ សំណេះសំណាល និងថ្លែងអំណរគុណដល់ប្រជាពលរដ្ឋប្រមាណជាង៤០០នាក់ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ស្ថិតនៅភូមិវាលវែង ស្រុកប្រាសាទសំបូរ

0
149

(កំពង់ធំ)÷ រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក ឯកឧត្តម លោកជំទាវ លោក លោកស្រី ជួបសំណេះសំណាលសួរសុខទុក្ខ និងថ្លែងអំណរគុណជាទីបំផុតដល់បងប្អូនប្រជាពលរដ្ឋស្ថិតនៅភូមិវាលវែង ឃុំឈូក ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ បានបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ដើម្បីដឹកនាំនៅក្នុងឃុំឈូកបន្តទៀត។

លោកជំទាវ ង៉ែត ណារីន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ធំ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានឃុំឈូក បានជួបសំណេះសំណាលសួរសុខទុក្ខក្រុមយុវជន និងបងប្អូនប្រជាពលរដ្ឋដើម្បីឱ្យធ្វើការងារវាយតម្លៃយ៉ាងល្អិតល្អន់ អំពីលទ្ធផលការងារដែលបានអនុវត្តរយះពេល៥ឆ្នាំកន្លងមកនេះ។ ក្នុងនោះផងដែរលោកជំទាវ ក៏បានថ្លែងអំណរគុណជូនចំពោះបងប្អូនដែលមានទឹកចិត្ត និងគាំទ្របោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជានៅភូមិវាលវែងនេះ។ ក្នុងការជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ និងរៀបចំផែនការអភិវឌ្ឍនៅក្នុងភូមិឃុំឲ្យមានការរីកចម្រើនក្នុងមូលដ្ឋានរបស់បងប្អូន។

ប្រសាសាន៍សំណេះសំណាលរបស់ឯកឧត្ត្តមបណ្ឌិត ប៉ែន សូត្រ ទីប្រឹក្សាអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងជាប្រធានកិត្តិយសថ្នាក់កណ្តាលចុះជួយឃុំឈូក មានប្រសាសន៍ថា បន្ទាប់ពីការកសាងពង្រឹងគណបក្ស ជាការកំណត់ទទួលបានជោគជ័យរបស់គណបក្សប្រជាជនកម្ពុជា ដោយមានការចូលរួមពីបងប្អូនប្រជាពលរដ្ឋនៅក្នុងភូមិវាលវែងទាំងមូល។ អាស្រ័យហេតុនេះហើយ កត្តាទទួលបានជោគជ័យ គឺដោយសារការចូលរួមចំណែកយ៉ាងសកម្ម និងការប្ដេជ្ញាចិត្តរបស់បងប្អូនដែលមានទំនុកចិត្តទៅលើថ្នាក់ដឹកនាំនៅក្នុងមូលដ្ឋាន។

ទន្ទឹមនឹងនេះឯកឧត្តមក៏បាន យកចិត្តទុកដាក់ត្រូវពង្រឹងក្បាលម៉ាស៊ីនដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាតាំងពីគណៈកម្មធិការសាខាបក្សភូមិ ដល់ក្រុមបក្ស ដើម្បីឱ្យមានរចនាសម្ព័ន្ធគ្រប់គ្រាន់ក្នុងការដឹកនាំ ក្នុងនោះក៏ត្រូវ ពង្រឹងរបៀបរបបធ្វើការងារឱ្យបានទៀងទាត់ម៉ត់ចត់។ ជំរុញបន្ថែមដល់មេឃុំដែលបានជាប់ឆ្នោត ក្នុងនោះបានសន្យាជាមួយបងប្អូនប្រជាពលរដ្ឋត្រូវតែអនុវត្ត និងកសាងហេដ្ឋារចនាសម្ព័ន្ធឱ្យមានការរីកចម្រើនជឿនលឿនបន្ថែមទៀត។

គួរបញ្ជាក់ផងដែរថា ប្រជាពលរដ្ឋប្រមាណជាង៤០០ នាក់ដែលអញ្ជើញមកចូលរួម ពិធីសំណេះសំណាលនិងថ្លែងអំណរគុណ ក្នុងនោះម្នាក់ៗទទួលបានសារុងម្នាក់ មួយ និងហូបនំបញ្ចុកសាមគ្គី ព្រមទាំងមានពិធីរាំលេងកំសាន្តជួបជុំគ្នាយ៉ាងសប្បាយរីករាយផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here