អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំ ៖ យើងជាមន្ត្រីជានិច្ចកាលត្រូវរំលឹកខ្លួនឯងថាខ្លួនយើងជាអ្នកបម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ

0
92

(កំពង់ធំ) ៖ ឯកឧត្តម ជា អឿង អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ធំនិងជាប្រធានក្រុមការងារចុះមូល ដ្ឋានស្រុកប្រាសាទបល្ល័ង្កបានថ្លែងថាយើងជាមន្ត្រីជានិច្ចកាលត្រូវរំលឹកខ្លួនឯងថាខ្លួនយើងជាអ្នក បម្រើប្រជាជន មិនមែនជាចៅហ្វាយប្រជាជនទេ ។
ឯកឧត្តម ជា អឿង បានថ្លែងយ៉ាងដូច្នេះក្នុងកិច្ចប្រជុំដកបទបិសោធន៍រកនូវចំណុចខ្លាំងនិងចំណុចខ្សោយក្នុងពេលឃោសនានិងបោះឆ្នោត ថ្ងៃទី១១ ខែ មិថុនា ឆ្នាំ ២០២២។ ដោយមានការចូលរួមពីប្រធាន អនុប្រធាន សមាជិក សមាជិកា តាមបណ្តាឃុំទាំង៧ ក្នុងស្រុកប្រាសាទបល្ល័ង្កជាច្រើនរូប។ ឯកឧត្តមបានថ្លែងអំណរគុណ ចំពោះក្រុមការងារដែលបានខិតខំប្រឹងប្រែង លះបង់ថវិកា សម្ភារៈ ពេលវេលាដើម្បីការងារជូនគណបក្សឲ្យទទួលបានលទ្ធផល បើទោះបីចាញ់រឺឈ្នះក៏ដោយ ។

ឯកឧត្តម បានបន្តថាយើងត្រូវចងចាំឲ្យច្បាស់យើងមិនមែនជាចៅហ្វាយប្រជាជនទេ គឺយើងគឺជាខ្ញុំបម្រើដ៏ស្មោះត្រង់បំផុតរបស់ប្រជាជន បើកាលណាយើងមិនបានបំពេញកាត្វកិច្ចជាមន្ត្រីល្អទេនោះយើងនឹងក្លាយទៅជាមន្ត្រីដ៏អាក្រក់ដែលប្រជាជនស្អប់ខ្ពើម ។ ឯកឧត្តម បានជំរុញដល់អាជ្ញាធរនិងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ ថ្នាក់ត្រូវបន្តថែរក្សាពង្រឹងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈសុវត្ថិភាព សង្គមឲ្យបានល្អប្រសើរក្នុងការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ ឲ្យមានសុវត្ថិភាពនិងមានការចូលរួមពីប្រជាពលរដ្ឋនៅមូលដ្ឋានទប់ស្កាត់នូវការប្រើប្រាស់និងជួញដូរគ្រឿងញៀននិងចូលរួមអនុវត្តនិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា និងយកចិត្តទុកដាក់ការផ្តល់សេវាសាធារណៈនិងការដោះស្រាយបញ្ហាប្រឈមនៅមូលដ្ឋានត្រូវបន្តការលើកកម្ពស់ ការផ្តល់សេវាសាធារណៈនានាជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព តម្លាភាព និង គណនេយ្យភាព ដើម្បីឆ្លើយតប តម្រូវការរបស់ប្រជាពលរដ្ឋដែលកាន់តែមានការកើនឡើងក្នុងពេលដែលប្រទេសជាតិយើងកំពុងមានការអភិវឌ្ឍរីកចម្រើន។

ជាចុងក្រោយ ឯកឧត្តម ជា អឿង បានណែនាំ និងជំរុញដល់គ្រប់មន្ត្រីទាំងអស់ត្រូវធ្វើជាមន្ត្រីល្អ ដែលយើងចាត់ទុកថាជាមន្ត្រីគំរូ ដែលប្រជាជនផ្តល់ជំនឿចិត្ត ពិសេសត្រូវមានការប្រុងប្រយ័ត្នចំពោះឥរិយាបថមិនត្រូវពើងទ្រូងនោះទេគឺត្រូវយល់ឲ្យច្បាស់ពីប្រជាពលរដ្ឋដែលយើងត្រូវបម្រើ ។

LEAVE A REPLY

Please enter your comment!
Please enter your name here