ចោរ៣នាក់លួចគោប្រជាពលរដ្ឋត្រូវសមត្ថកិច្ចស្រុកកំពង់ស្វាយឃាត់ខ្លួនកសាងសំណុំរឿងអនុវត្តតាមនីតិវិធី

0
129

(កំពង់ធំ): កាលពីថ្ងៃទី ២៩ មីនា ២០២២ វេលាម៉ោង ១៩ និង១៥នាទី កម្លាំងនគរបាលស្រុកកំពង់ស្វាយ ដឹកនាំដោយលោក វរសេនីយ៍ទោ កែ កញ្ចនា អធិការ សហការជាមួយកម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដឹកនាំដោយលោក វរសនីយ៍ឯក ស សុបិន្ត ក្រោមការបញ្ជាពីលោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំដោយមានការសម្របសម្រួលពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានធ្វើការពួនស្ទាក់បង្ក្រាបករណីចោរកម្ម(លួចគោចំនួន០៣ក្បាល) នៅចំណុចត្រពាំងសាឃាយ ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យចំនួន០៣នាក់។

តាមការបញ្ជាក់ពីលោកវរសេនីយ៍ទោ កែ កញ្ចនា បានឲ្យដឹងថាជនសង្ស័យទាំងបីមានឈ្មោះ÷
១.ឈ្មោះ សាត ងួន ហៅរ៉យ ភេទប្រុស អាយុ៦២ឆ្នាំ ទីលំនៅភូមិធ្លក ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
២.ឈ្មោះ យាន ម៉ៃ ភេទប្រុស អាយុ៤១ឆ្នាំ ទីលំនៅភូមិស្រង់ ឃុំចំណាលើ ស្រុកស្ទោង ខេត្តកំពង់ធំ។
៣.ឈ្មោះ ម៉ន ម៉ត់ ភេទប្រុស អាយុ៤៩ឆ្នាំ ទីលំនៅភូមិត្រាំខ្លា ឃុំត្បែង ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។
ក្នុងនោះបានដកហូតចាប់យកវត្ថុតាង គោញី ចំនួន ០៣ ក្បាល និងម៉ូតូ០១គ្រឿង ជាមធ្យោបាយជិះធ្វើសកម្មភាពប្រព្រឹត្តបទល្មើស ។

ក្រោយពីឃាត់ខ្លួនជនល្មើសទាំងបីបានហើយសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធី។ លោកវរសេនីយ៍ទោ កែ កញ្ចនា អធិការស្រុកកំពង់ស្វាយបានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់បំផុត ចំពោះសត្វគោ ក្របី ព្រោះកន្លងមកនេះឃើញមានករណីសង្សៃថា ក្រុមចោរកំពុងតែព្យាយាមលួចគោនៅក្នុងភូមិឃុំរបស់បងប្អូនដែលមានការទ្វេសប្រហែស ។

LEAVE A REPLY

Please enter your comment!
Please enter your name here