
(កំពង់ធំ): លោកជំទាវ ឃួន ឃុនឌី សមាជិកព្រឹទ្ធសភានិងជាប្រធានក្រុមការងារចុះមូលដ្ឋានស្រុកកំពង់ស្វាយបានថ្លែងថាការមករួមរស់ជាមួយគណបក្សប្រជាជនរបស់បងប្អូននៅពេលនេះគឺមិនមានការបង្ខិតបង្ខំឡើយ ។
លោកជំទាវបានថ្លែងក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិកគណបក្សប្រជាជនម្ពុជានិងប្រកាសបញ្ចូលសមាជិកបក្សចំនួន២០២នាក់ ស្រី១០៨នាក់ មកពីរភូមិចំនួន៦ ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នាព្រឹកថ្ងៃទី ២៧ មិនា ឆ្នាំ២០២២ ។
ជំទាវបានកោតសរសើរចំពោះអជ្ញាធរដែនដីក្នុងការយកចិត្តទុកដាក់បម្រើការងារជូនបងប្អូនប្រជាពលរដ្ឋយ៉ាងសកម្ម និងសំណូមពរលើកទឹកចិត្តឱ្យបន្តខិតខំប្រឹងប្រែងបំពេញការងារបន្ថែមទៀត ដើម្បីរួមគ្នាធ្វើអំពើល្អបម្រើប្រជាជន និងជម្រុញដល់បងប្អូនប្រជាពរដ្ឋទាំងអស់ដែលគ្រប់អាយុបោះឆ្នោតទៅចូលរួមបោះឆ្នោតអោយបានគ្រប់គ្នា។
លោកជំទាវបានមានប្រសាសន៍សង្កត់ធ្ងន់ថា សុខសន្តិភាព និងស្ថេរភាពនយោបាយ គឺជាមូលដ្ឋានគ្រឹះដ៏ចាំបាច់ សម្រាប់ធ្វើការអភិវឌ្ឍប្រទេសជាតិរបស់រាជរដ្ឋាភិបាល ។
លោកជំទាវបន្តថាប្រទេសមួយមានសន្តិភាព គឺមានលទ្ធ ភាពផ្តោតការយកចិត្តទុកដាក់លើកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គម និងសុខមាល ភាពរបស់ប្រជាជន។ ផ្ទុយទៅវិញ បើបាត់បង់សន្តិភាព នោះអ្វីៗគ្រប់យ៉ាងរួមទាំងការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាអោយបានជឿនលឿនលើគ្រប់វិស័យ នឹងត្រូវបាត់បង់ផងដែរដូច្នេះសន្តិភាព គឺជាធាតុផ្សំដ៏សំខាន់សម្រាប់ធានាចីរភាពនៃកិច្ចអភិវឌ្ឍន៍។ ពីព្រោះកត្តាសុខ សន្តិភាពជាគន្លឹះនៃការអភិវឌ្ឍន៍ ដែលធ្វើឲ្យប្រជាពលរដ្ឋអាចរកស៊ីមានបាន ដោយរក្សានូវសុវត្តិភាព សេ្ថរភាពល្អ នៅក្នុងសង្គមជាតិ ហេតុដូចនេះហើយទើបយើងត្រូវចូលរួមក្នុងការថែរក្សាសុខសន្តិភាពអោយបានពេញលេញ ដោយមិនអោយរបូតពីដៃរបស់យើងឡើយ។
លោកជំទាវបានបន្តទៀតថា បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញ នៅទូទាំងប្រទេសអាស្រ័យដោយនយោ បាយឈ្នះឈ្នះ ដែលផ្តួចផ្តើម ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានធ្វើឱ្យកម្ពុជា មានការប្រែប្រួលរីកចម្រើន និងមានការអភិវឌ្ឍន៍ឥតឈប់ឈរលើគ្រប់វិស័យ ដូចដែលយើងបានឃើញ ក្នុងបច្ចុប្បន្ន នេះ។
ទន្ទឹមនឹងនោះដែរ លោកជំទាវបានអរគុណដល់បងប្អូនដែលេសម្រេចចិត្តមករួមរស់ជា មួយគណបក្សប្រជាជនកម្ពុជា ដោយជឿទុកចិត្តលើការដឹកនាំដ៏ឆ្លាតវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នៅក្នុងការដឹកនាំប្រទេជាតិកម្ពុជាឆ្ពោះទៅរកសុខន្តិភាពហើយការមករួមរស់ជាមួយគណបក្សប្រជាជនរបស់បងប្អូននៅពេលនេះគឺមិនមានការបង្ខិតបង្ខំឡើយ ។
គូបញ្ចាក់ថាការប្រកាសបញ្ចូលសមាជិកបក្សចំនួន២០២នាក់ ស្រី១០៨នាក់ មកពីរភូមិចំនួន៦ ក្នុងឃុំសាន់គ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ រួមមានភូមិក្រសាំង (ខ) ១១៥នាក់ ស្រី៥៩នាក់ ភូមិក្រសាំង (ក) ៧៩នាក់ ស្រី ៤៥នាក់ ភូមិស្លែងខ្ពស់ ៣នាក់ ស្រី ២នាក់ ភូមិសារី ៣នាក់ ស្រី១នាក់ ភូមិវាល ១នាក់ ស្រី១ និងភូមិសាន់គ (ក) ១ ស្រី ០ ។