ឯកឧត្តមបណ្ឌិត ជា ចាន់តូ ឣញ្ជើញបញ្ចុះបឋមសិលាសាងសង់ឣគារសុខាភិបាលកម្ពស់ពីរជាន់ ក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង

0
132

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជា ចាន់តូ សមាជិកឣចិន្ត្រៃយ៍គណកម្មាធិការកណ្តាលគណបក្ដប្រជាជនកម្ពុជា ប្រធានក្រុមការងារចុះមូលដ្ឋានខេត្តកំពង់ធំ និងជាទេសាភិបាលធនាគារជាតិនៃកម្ពុជា ឣញ្ជើញជាឣធិបតីក្នុងពិធីបញ្ចុះបឋមសិលាសាងសង់ឣគារសុខាភិបាលមួយខ្នងកម្ពស់ពីរជាន់នៅក្នុងមន្ទីរពេទ្យបង្អែកស្រុកស្ទោង ស្ថិតនៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោង ខេត្តកំពង់ធំ។

ថ្លែងនៅក្នុងកម្មវិធីនេះឯកឧត្តមបណ្ឌិត ជា ចាន់តូបានមានប្រសាសន៍ថា សមិទ្ធិផលថ្មីកើតឡើងពីការយកចិត្តទុកដាក់លះបង់ខ្ពស់របស់ថ្នាក់ដឹកនាំ ទាំងស្មារតី សម្ភារ និងថវិកា ដើម្បីចូលរួមចំណែកលើកកម្ពស់ការផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋប្រកបដោយប្រសិទ្ធភាព និងជួយសង្គ្រោះប្រជាជនបានទាន់ពេលវេលា។ ចូលរួមចំណែកយ៉ាងសកម្មក្នុងការបម្រើវិស័យសុខភាព ជូនបងប្អូនប្រជាពលរដ្ឋងាយស្រួលសម្រាប់មកព្យាបាលជំងឺ និងសេវាកម្មពិនិត្យសុខភាពទាន់ពេលវេលាជូនបងប្អូននៅក្នុងមន្ទីរពេទ្យនេះផងដែរ។

ឯកឧត្តមបណ្ឌិតក៏បាន លើកទឹកចិត្តដល់ក្រុមគ្រូពេទ្យដែលបម្រើការនៅមន្ទីរពេទ្យបង្អែកស្រុកស្ទោងនេះព្រមទាំងបុគ្គលិកទាំងអស់សូមយកចិត្តទុកដាក់បំរើសេវាជូនបងប្អូនប្រជាពលរដ្ឋ ដែលមកសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ ពិសេសសូមចូលរួមថែរក្សានូវសមទ្ធិផលនានាដែលបានកសាងឡើង ឲ្យបានគង់វង្សយួរអង្វែង ព្រមទាំងចុះពិនិត្យសុខភាពបងប្អូន្របជាពលរដ្ឋដែលមកពិនិត្យសម្រាប់ព្យាបាល និងផ្តល់កំលាំងចិត្តដល់ពួកគាត់ទាន់ពេលវេលា។

គួរបញ្ជាក់ផងដែរថា ឣគារថ្មីនេះដែលកំពុងសាងសង់នេះ មានបណ្តោយ៤៥ម៉ែត្រ×ទទឹង១៨ម៉ែត្រ មានកម្ពស់ពីរជាន់ មានបន្ទប់ចំនួន១៨ បំពាក់ដោយប្រព័ន្ធឣុកស៊ីសែនស្វ័យប្រវត្តិ បម្រើជូនបងប្អូនប្រជាពលរដ្ឋ២៤ម៉ោងលើ ២៤ម៉ោង ។

LEAVE A REPLY

Please enter your comment!
Please enter your name here