ប្រជាពលរដ្ឋ ៣គ្រួសា ត្រូវអគ្គីភ័យលេបត្របាក់ផ្ទះទទួលបានអំណោយមនុស្សធម៌ ពីព្រះសង្ឃ និងឣនុសាខាកាកបាទ ក្រហមកម្ពុជាស្រុកស្ទោង

0
130

(កំពង់ធំ)÷រសៀលថ្ងៃសៅរ៍ទី២៦ខែមីនា ឆ្នាំ២០២២ លោក សាយ គឹ ម ឡម អភិបាលស្រុកស្ទោង និងជាប្រធានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកស្ទោង និងមន្ត្រីក្រោមឱវាទ ព្រមទាំងព្រះសង្ឃបានចុះសួរសុខទុក្ខ ផ្តល់សម្ភារ និងថវិកាដល់ប្រជាពលរដ្ឋបីគ្រួសារ ស្ថិតនៅក្នុងភូមិកំពង់វាំង ឃុំប្រឡាយ ស្រុកស្ទោង ខេត្តកំពង់ធំត្រូវអគ្គីភ័យលេបត្របាក់ទាំងស្រុងកាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២កន្លងទៅដោយសារឆ្លងចរន្តអគ្គិសនី។

ថ្លែងនៅក្នងឱកាសនោះ លោកអភិបាលស្រុកស្ទោងបានសម្តែងនូវទឹកចិត្តសោកស្តាយ ផ្តល់កម្លាំងចិត្តដល់ម្ចាស់ផ្ទះទាំងបីគ្រួសារខាងលើ ដោយលោកបានបញ្ជាក់ថា ក្នងនាមខ្លួនលោកផ្ទាល់ក៏ដូចជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវហេតុកាណ៍ ដ៏កាចសាហាវកើតមានឡើងលើប្រជាពលរដ្ឋណាម្នាក់ក្នុងមូលដ្ឋានឡើយ។ ជាមួយនេះផងដែរ លោកប្រធានឣនុសាខាក៏បានពាំនាំនូវការផ្តាំការសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន និងឯកឧត្តម ងួន រតនៈ អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ ដែលលោកតែងតែយកចិត្តទុកដាក់ដល់សុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន ទីណាមានទុក្ខលំបាក ទីនោះមានអនុសាខាកាកបាទក្រហមកម្ពុជាស្រុកចុះជួយដល់មូលដ្ឋាន។

ជាចុងបញ្ចប់លោក សាយ គឹមឡម បានជំរុញឲ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាអគ្គីភ័យ ដើម្បីសុវត្ថិភាពយើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។

គួរបញ្ជាក់ថាម្ចាស់ផ្ទះរងគ្រោះទាំងបីខាងលើ ក្នុងមួយគ្រួសារទទួលបានថវិកាចំនួន ១,២៨០,០០០រៀល ព្រមទាំងគ្រឿងឧបភោគបរិភោគ និងសម្ភារប្រើប្រាស់មួយចំនួនធំទៀត។

LEAVE A REPLY

Please enter your comment!
Please enter your name here