ឯកឧត្តម ងួន រតនៈ នយោបាយឈ្នះឈ្នះជាគ្រឹះ នៃសន្តិភាព ជាកត្តាជំរុញដល់ការអភិរក្ស និងអភិវឌ្ឍវប្បធម៌

0
126

(កំពង់ធំ)÷ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីអបអរសាទរទិវាវប្បធម៌ជាតិ ០៣មីនាលើកទី២៤ ឆ្នាំ២០២២ ក្រោមប្រធានបទ៖ “យុវជនដើម្បីវបធម៌ជាតិ” រៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ រសៀលថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២២។

លោក ហ៊ិន សោភ័ណ្ឌ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ធំ បានឡើងធ្វើរបាយការណ៍ដែលបានជួបប្រទះកន្លងមកគឺ បច្ចុប្បន្ននេះក្រសួងវប្បធម៌ ក៏ដូចជាមន្ទីរបានកំពុងគ្រប់គ្រងសម្បត្តិបេតិកភណ្ឌវប្បធម៌ទាំង ២នេះ ឲ្យមាននិរន្តរភាព។ ដោយឡែកចំពោះខេត្តកំពង់ធំ សម្បត្តិបេតិកភណ្ឌវប្បធម៌រូបី មានប្រាសាទ ចំនួន ៤២១ប្រាសាទ វត្ថុបុរាណមានចំនួន ៣១២ដុំ/ផ្ទាំងទូលបុរាណមានចំនួន៣៨៩ទួល ” ស្រះ បុរាណមានចំនួន ១៧៧ស្រះ វត្តបុរាណមានចំនួន ៣៤វត្ត ផ្ទះបុរាណមានចំនួន ២៤៩ផ្ទះ។ មណ្ឌលឧក្រឹដ្ឋកម្មមានចំនួន ២កន្លែង រមណីដ្ឋានវប្បធម៌មានចំនួន ៦កន្លែង ស្ពានបុរាណមានចំនួន១អគារ និងសំណង់បុរាណមានចំនួនជាច្រើន។ ចំពោះសម្បត្តិវប្បធម៌អរូបីវិញ គឺបាននិងកំពុងថែរក្សានូវ ទំនៀមទំលាប់ របាំ ល្ខោន គ្រប់ទំរង់ ភាសា អក្សរសិល្ប៍ប្រពៃលើបុរាណ-សម័យ និងការផ្ទេរចំណេះដឹង ពីអ្នកមានជំនាញសម្រាប់ស្នងបន្ត(មរតកមនុស្សរស់) និងបានចងក្រងពិធីឡើងអ្នកតា ពីធីលៀង អារក្ស ដែលទាំងអស់នេះគឺជាប្រធានបទដែលយើងត្រូវធ្វើការថែរក្សាការពារ និងអភិរក្សសម្បត្តិទាំង នេះឲ្យមានសុខដុមភាពវប្បធម៌ជាតិ និងអារ្យធម៌របស់ជាតិឲ្យមានស្ថេរភាពនៅលើពិភពលោកយើង។

ថ្លែងនៅក្នុងកម្មវិធីនេះផងដែរឯកឧត្តមងួនរតនៈអភិបាលខេត្តកំពង់ធំក៏បានមានប្រសាសន៍ថា តាមរយៈនយោបាយឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ការអនុវត្តសកម្មភាពការងារវប្បធម៌មកដល់សព្វថ្ងៃនេះ ឃើញថាកិច្ច ការគ្រប់គ្រងផ្នែកជំនាញវប្បធម៌ មានភាពសកម្មភាពរឹងមាំជាបណ្តើរៗគួរឲ្យកត់សម្គាល់។ ដោយមានកិច្ចសហការគ្នាធ្វើឲ្យមានភាពប្រកតីក្នុងសង្គមជាតិ លទ្ធផលការងារដែលទទួលបាន កន្លងនេះអាស្រ័យដោយស្មារតីសាមគ្គីភាព មនសិការជាតិខ្ពស់ ពុះពាររាល់ការលំបាករបស់ មន្ត្រីរាជការគ្រប់មូលដ្ឋាន និងមានការចូលរួមជ្រោមជ្រែងពីសាធារណជនទូទៅផងដែរ។ ការអនុវត្តច្បាប់ការពារបេតិកភណ្ឌវប្បធម៌ គឺបានធ្វើតាមលក្ខណៈជំនាញរហូតដល់គ្រប់មូលដ្ឋាន និងបានសហការជាមួយស្ថាប័នពាក់ព័ន្ធនិងអាជ្ញាធរដែនដី ដើម្បីអនុវត្តវិធាន ការបង្ក្រាបបទល្មើស លួចប្លន់បេតិកភណ្ឌជាតិ ដោយជនទុច្ចរិតចាញ់ឧបាយកលបរទេស។ យើងបានពង្រឹងស្មារតីមនសិការជាតិខ្ពស់ ដោយបានត្រួតពិនិត្យវាយតម្លៃស្រង់ព័ត៌មាន ទទួល និងប្រមូលវត្ថុសិល្បៈបុរាណនៅគ្រប់មូលដ្ឋាន។

ឯកឧត្តមអភិបាលខេត្តក៏បានអំពាវនាវដល់ មន្ទីរវប្បធម៌ និងចិត្រសិល្បៈ មន្ត្រីជំនាញ និងសិស្សានុសិស្សដែលជាសសរទ្រូងនៃប្រទេសជាតិ សូមចូលរួមថែរក្សាសម្បត្តិវប្បធម៌ឲ្យបានគង់វង្សជានិរន្ត។ តាមរយៈកិច្ចសហការ និងការចូលរួមពីគ្រប់ស្ថាប័នគួបផ្សំនិងសមត្ថភាពជំនាញការគាំទ្រវិស័យវប្បធម៌ និងការឧបត្ថម្ភគាំទ្រពីមជ្ឈដ្ឋាន ដើម្បីសម្របសម្រួលការអនុវត្តកិច្ចការនេះទទួលបានជោគជ័យ។

LEAVE A REPLY

Please enter your comment!
Please enter your name here