រដ្ឋបាលខេត្តកំពង់ធំរួមគ្នាពិនិត្យវាយតម្លៃសមិទ្ធផលបញ្ហាប្រឈមនិងកំណត់ទិសដៅការងារសម្រាប់ឆ្នាំ២០២២

0
103

(កំពង់ធំ)៖ឯកឧត្តម ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ធំរដ្ឋបាលខេត្តខិតខំប្រឹងប្រែងសម្រេចបាននិងរួមគ្នាធ្វើការ ពិនិត្យវាយតម្លៃអំពីបញ្ហាប្រឈមដែលនៅសេសសល់សម្រាប់ជាមូលដ្ឋានក្នុងការកំណត់ទិសដៅឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀត។

ឯកឧត្តម ឈុន ឈន់ បានថ្លែងក្នុងសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅអនុវត្តការងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តកំពង់ធំ ។ មានការអញ្ជើញចូលរួមឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំ ប្រធានមន្ទីរអង្គភាពជុំវិញខេត្ត អភិបាលក្រុងស្រុកទាំង៩ កងកម្លាំងទាំងប្រភេទ លោកមេឃុំទូទាំងខេត្តកំពង់ធំ ព្រឹកថ្ងៃទី២២ ខែ
មីនា ឆ្នាំ២០២២នៅភោជនីដ្ឋានរស្មីចាន់ពេញវង់។

ឯកឧត្តម ឈុន ឈន់ បានបន្ថែមថាការទប់ស្កាត់និងបង្ក្រាបបទល្មើសព្រហ្មទណ្ឌគ្រប់ប្រភេទរួមទាំងការប្រយុទ្ធប្រឆាំងអំពើភាវរកម្មនិងហិរញ្ញប្បទានភេរវកម្មការប្រឆាំងការសម្អាតប្រាក់ ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ដែលពាក់ព័ន្ធនឹងការជួញដូរនិងការប្រើប្រាស់គ្រឿងញៀន ការប្រយុទ្ធប្រឆាំងសកម្មភាពខុសច្បាប់ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទ ក៏ដូចជាការប្រយុទ្ធប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែនគ្រប់ប្រភេទផ្សេងទៀតព្រមជាមួយនឹងការបន្តជំរុញការអនុវត្តគោលនយោបាយភូមិឃុំមានសុវត្ថិភាព ។

ឯកឧត្តម ងួន រតនៈ អភិបាលខេត្តកំពង់ធំបានថ្លែងថាចំណុចស្នូលនិងបរិស្ថានគ្រប់ដប់លើនៃយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ គឺការបង្កើនល្បឿនកែទម្រង់អភិបាលកិច្ចគោលដៅយុទ្ធសាស្ត្រនៃអភិបាលកិច្ចគឺការធ្វើទំនើបកម្មស្ថាប័នរដ្ឋនិងការអភិវឌ្ឍប្រកបដោយបរិយាបទសមធម៌និងយុត្តិធម៌តាមរយៈការអនុវត្តសិទ្ធិអំណាចរដ្ឋខាងផ្នែកនយោបាយ សេដ្ឋកិច្ចនិងរដ្ឋបាលក្នុងការដឹកនាំគ្រប់គ្រងនិងចាត់ចែងកិច្ចការប្រទេសជាតិ ជាពិសេសការធានានិរន្តរភាពនូវតួនាទី និងដំណើរការរដ្ឋបាលសាធារណៈដោយយកចិត្តទុកដាក់ លើអត្ថប្រយោជន៍ប្រជាជនជាស្នូលនិងលើការកសាងជាតិ។
ឯកឧត្តមបានបន្តថាត្រូវធ្វើការពង្រឹងសុវត្ថិភាពចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈរួមទាំងការលុបបំបាត់ប៉ុស្តិ៍ត្រួតពិនិត្យមិនស្របច្បាប់និងលុបបំបាត់រថយន្តដឹកជញ្ជូនធំៗដែលកែច្នៃខុសបច្ចេកទេសនៃប្រទេស ខាងក្នុងការដឹកជញ្ជូនដែលនាំឲ្យមានការខូចខាតដល់ហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់និងការបង្កគ្រោះថ្នាក់ចរាចរណ៍ញឹកញាប់ ។ ការបន្តពង្រឹងការអនុវត្តច្បាប់សញ្ជាតិ និងច្បាប់អន្តោប្រវេសន៍តាមរយៈការពិតស្កាត់លំហូរ ជនអន្តោប្រវេសន៍នៅតាមព្រំដែន អាកាសយានដ្ឋាន និងព្រំដែនទឹកជាមួយនឹងការស្រាវជ្រាវរក ជនអន្តោប្រវេសន៍ខុសច្បាប់ដែលកំពុងរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីបញ្ជូនទៅប្រទេសដើមវិញ។

LEAVE A REPLY

Please enter your comment!
Please enter your name here