លោកជំទាវ លំ គន្ធារី បានចុះសួរសុខទុក្ខ និងផ្ដល់អំណោយមនុស្សធម៌សាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ដល់ប្រជាពលរដ្ឋចំនួន១១គ្រួសារ ដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ស្ថិតនៅឃុំបល្ល័ង្ក ស្រុកបារាយណ៍

0
117

(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២២ លោកជំទាវ លំ គន្ធារី អភិបាលរងខេត្ត ជាអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំនិងសហការី ព្រមទាំងអនុសាខាកាកបាទក្រហមស្រុកបារាយណ៍ និងក្រុមការងារ បាននាំយកសម្ភារៈ និងថវិកាចុះសួរសុខទុក្ខប្រជាពលរដ្ឋចំនួន១១គ្រួសារ ស្ថិតនៅភូមិបល្ល័ង្ក ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មូលហេតុដោយសាររន្ទះបាញ់ និងខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតផ្ទះបងប្អូនប្រជាពលរដ្ឋមួយចំនួនធំ។

កាលពីវេលាម៉ោង៤:០០រសៀល ថ្ងៃទី១៨ ខែមីនា ឆ្នាំ ២០២២ មានករណីរន្ទះបាញ់ និងខ្យល់កន្ត្រាក់ធ្វើឲ្យឆេះផ្ទះទាំងស្រុងចំនួន០១ផ្ទះ រលំទាំងស្រុងចំនួន០៤ ផ្ទះរលំសសរ របើកដំបូលចំនួន០៦ផ្ទះ ពុំមានប៉ះពាល់ដល់អាយុជីវិតបងប្អូនប្រជាពលរដ្ឋនោះឡើយ។

ពិធីចុះសួរសុខទុក្ខ និងចែកអំណោយលោកជំទាវ លំ គន្ធារី បានសម្តែងពីទឹកចិត្តសោកស្តាយ និងលើកទឹកចិត្តដល់ម្ចាស់ផ្ទះទាំង១១គ្រួសារខាងលើ ដោយលោកជំទាវបានបញ្ជាក់ថា ក្នងនាមជាថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ មិនចង់ឃើញមិនចង់លឺនូវឧបទ្ទវហេតុ ដ៏កាចសាហាវណាមួយ កើតមានឡើងមកលើប្រជាពលរដ្ឋក្នុងមូលដ្ឋានឡើយ។ ជាមួយនេះផងដែរ លោកជំទាវក៏បានពាំនាំនូវការផ្តាំផ្ញើការសួសុខទុក្ខរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានីហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលោកទាំងពីរតែងតែយកចិត្តទុកដាក់សួរសុខទុក្ខប្រជាពលរដ្ឋគ្រប់មូលដ្ឋាន និងគ្រប់កាលៈទេសៈ ព្រមទាំងផ្ដល់អំណោយជូនដល់ជនរងគ្រោះភ្លាមៗ។

ជាចុងបញ្ចប់លោកជំទាវ លំ គន្ធារី បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រពលរដ្ឋគ្រប់គេហដ្ឋានត្រូវបង្កើនការយកចិត្តទុក្ខដាក់លើបញ្ហាបបាតុភូតធម្មជាតិ ដែលកើតឡើងជាយថាហេតុ ដើម្បីសុវត្ថិភាព យើងទាំងអស់គ្នា ពិសេសត្រូវបង្កើនការយកចិត្តទុក្ខដាក់ប្រយុទ្ធប្រឆាំងនឹងមេរោគកូវីដ-១៩ផងដែរ។ទីណាមានទុក្ខលំបាកទីនោះមានសាខាកាកបាទក្រហមកម្ពុជាចុះជួយដល់មូលដ្ឋាន ។

គួរបញ្ជាក់ផងដែរថា គ្រួសារចំនួន១១គ្រួសារ ទទួលអំណោយមនុស្សធម៌ ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ធំ ក្នុងមួយគ្រួសារទទួលបាន៖-អង្ករ០១បេ មី០១កេស ត្រីខ០១យួរ ទឹកត្រី០១យួរ ទឹកស៊ីអ៊ិវ០១យួរ តង់០១ ឃីត០១កញ្ចប់ និងថវិកាមួយចំនួនទៀតផងដែរ។

LEAVE A REPLY

Please enter your comment!
Please enter your name here