ប្រជាពលរដ្ឋទាំងអស់ចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកទាំងអស់គ្នា មានពាក្យស្លោក គឺ”ថ្ងៃនេះ ថ្ងៃស្អែក កុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍”

0
98

(កំពង់ធំ)÷នៅព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២២ លោក ឈរ ដារ៉ា អនុប្រធានមន្ទីរទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងលោកលី ធ័ន មន្រ្តីការិយាល័យសុវត្ថិភាពចរាចរណ៍ផ្លូវគោក នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត និងលេខាធិការដ្ឋាន នៃអនុគណៈកម្មការសុវត្ថិភាពចរាចរណ៍ផ្លូវគោកខេត្ត បានចុះធ្វើការផ្សព្វផ្សាយច្បាប់ ” ស្តីពីចរាចរណ៍ផ្លូវគោក ” នៅសាលាឃុំសាលាវិស័យ ស្ថិតក្នុងឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។

ការផ្សព្វផ្សាយពីច្បាប់ចរាចរណ៍ផ្លូវគោក នៅក្នុងស្រុកប្រាសាទបាល័ង្ក ដែលមានការអញ្ជើញចូលរួមពីលោកស្រីអភិបាលរងស្រុក មេឃុំ ជំទប់ទី២ សមាជិកក្រុមប្រឹក្សាឃុំ ស្មៀនឃុំ ជំនួយការឃុំ នាយប៉ុស្តិ៍នគរបាល ប្រធាន អនុប្រធាន ភូមិ សមាជិកភូមិ យុវជនភូមិ និងប្រជាការពារឃុំសាលាវិស័យ សរុបមានអ្នកចូលរួមចំនួន ៤៨នាក់ ស្រី ១៦នាក់។

ជាមួយគ្នានេះផងដែរលោក លី ធ័ន បានដឹកនាំនូវកម្មវិធីសួរសំណួរ យកមួកសុវត្ថិភាពចំនួន០៧មួក ក្នុងនោះ២មួកឧបត្ថម្ភដោយសាលាបង្រៀនបើកបរដៃនិម្មិតសាខាខេត្តកំពង់ធំ និងចែកខិត្តប័ណ្ណពាក់ព័ន្ធច្បាប់ចរាចរណ៍ផ្លូវគោក ដូចខាងក្រោម ៖
ផ្ទាំងរូបភាព “សញ្ញាចរាចរណ៍សំខាន់ៗ” ចំនួន ០៥សន្លឹក ។ សៀវភៅច្បាប់ “ស្តីពីចរាចរណ៍ផ្លូវគោក” ចំនួន ៦០ក្បាល។ ពាក្យស្លោក”ថ្ងៃនេះ ថ្ងៃស្អែកកុំឲ្យមានគ្រោះថ្នាក់ចរាចរណ៍” ចំនួន ២០សន្លឹក។ មួកសុវត្ថិភាពចំនួន ០៧មួក។ សៀវភៅ “អ្វីដែលអ្នកបើកបរទោចក្រយានយន្ដត្រូវយល់ដឹង” ចំនួន ១០០ក្បាល។
ខិតប័ណ្ណជំនួយស្មារតី “ស្ដីពីច្បាប់ចរាចរណ៍ផ្លូវគោក” ចំនួន ១០០សន្លឹក។ផ្ទាំងពាក្យរូបភាព “អ្នកថ្មើរជើងឆ្លងកាត់” ចំនួន ០៥សន្លឹក ។

ជាចុងក្រោយលោក ឈរ ដារ៉ា ក៏បានផ្តាំផ្ញើដល់អ្នកចូលរួមទាំងអស់ពិសេសបងប្អូនប្រជាពលរដ្ឋសូមចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយការគ្រោះថ្នាក់ និងអាយុជីវិតក្នុងការធ្វើដំណើរផងដែរ។ ពិសេសមួយទៀតគឺសូមចូលរួមទៅចាក់វ៉ាក់សាំងការពារជំងឺ-១៩ នៅតាមមណ្ឌលសុខភាពនៅជិតមូលដ្ឋានរបស់បងប្អូន និងរក្សា(បីកុំបីការពារ)តាមការណែនាំរបស់ក្រសួងសុខាភិបាល។

LEAVE A REPLY

Please enter your comment!
Please enter your name here