ធនាគារជាតិនៃកម្ពុជា ជំរុញលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្ដី និងសហគ្រិនស្ត្រី ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងអាជីវកម្មរបស់ស្រ្ដី

0
23

 

(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានជំរុញឲ្យមានការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្រ្ដី និងសហគ្រិនស្ត្រី ដើម្បីពង្រឹងការអភិវឌ្ឍសេដ្ឋកិច្ចក្នុងគ្រួសារ និងអាជីវកម្មរបស់ស្រ្ដី ដើម្បីលរួមជំរុញបន្ថែមដល់ស្ត្រី និងសហគ្រិនស្ត្រី ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ។

ធនាគារជាតិនៃកម្ពុជា និងក្រសួងកិច្ចការនារី បានចុះអនុស្សរណៈយោគយល់ស្តីពី ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី ដែលមានរយៈពេល៥ឆ្នាំ អនុស្សរណៈនេះរៀបចំឡើងក្រោមការចូលរួមពី លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងលោកស្រី អ៊ឹង កន្ថាផាវី រដ្ឋមន្រ្ដីក្រសួងកិច្ចការនារី នៅថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៤នេះ។

លោកស្រីបណ្ឌិត ជា សិរី បានថ្លែងថា ការចុះអនុស្សរណៈយោគយល់នេះ មានគោលបំណងបង្កើតក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការ ក្នុងការបន្តលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្ត្រី និងសហគ្រិនស្ត្រី តាមរយៈការបញ្ជ្រាបចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងហិរញ្ញវត្ថុឌីជីថល ការពង្រឹងភាពអង់អាចផ្នែកសេដ្ឋកិច្ច ដោយលើកកម្ពស់ផ្នត់គំនិតវិជ្ជមាន និងការពង្រីកភាពជាដៃគូ ក្នុងការជំរុញបរិយាបន្នហិរញ្ញវត្ថុសម្រាប់ស្ត្រី និងសហគ្រិនស្ត្រី។

លោកស្រីបណ្ឌិតបានបន្ថែមថា «ការណ៍នេះនឹងចូលរួមជំរុញបន្ថែមដល់ស្ត្រី និងសហគ្រិនស្ត្រី ក្នុងការទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ព្រមទាំងការទាញយកប្រយោជន៍ពីការប្រើប្រាស់ឌីជីថល ដែលប្រកបដោយភាពទាន់សម័យ ឆ្លាតវៃ និងការទទួលខុសត្រូវ និងការបង្ការហានិភ័យដែលអាចកើតឡើង»។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា បរិយាបន្នហិរញ្ញវត្ថុ ដើរតួនាទីយ៉ាងសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច កាត់បន្ថយវិសមភាព និងភាពក្រីក្រនៅកម្ពុជា ជាពិសេសសម្រាប់ស្ត្រីដែលមានចំណូលទាប និងនៅទីជនបទ។ ជាមួយគ្នានេះ ការចូលរួមរបស់ស្ត្រី ក្នុងសកម្មភាពសេដ្ឋកិច្ច និងសង្គម តាមរយៈការទទួលបាន

និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ មិនត្រឹមតែជួយជំរុញអាជីវកម្មផ្ទាល់ខ្លួន ថែមទាំងអាចចូលរួមក្នុងការសម្រេចឱ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព។

លោកស្រី អ៊ឹង កន្ថាផាវី បានថ្លែងឲ្យដឹងថា ការចុះអនុស្សរណៈនៅថ្ងៃនេះ ពិតជាផ្ដល់នូវអត្ថប្រយោជន៍ជាច្រើន ក្នុងនោះយើងរកឃើញថា សមត្ថភាព និងឌីជីថលជាឧបករណ៍ដ៏សំខាន់ ក្នុងការបង្កើតភាពអង់អាចផ្នែកសេដ្ឋកិច្ច ដល់ស្រ្ដី និងគ្រួសាររបស់ពួកគេ ស្រ្ដី និងក្មេងស្រី កាន់តែមានលទ្ធភាពប្រសើរជាងមុន ក្នុងការរកប្រាក់ចំណូល។

លោកស្រ្ដីបានបន្ដថា ភាពអង់អាចផ្នែកសេដ្ឋកិច្ចនេះ បានធ្វើឲ្យពួកគេមានឥទ្ធផល និងលទ្ធភាពជាវិជ្ជមាន ក្នុងការចូលរួមលើក កម្ពស់សុខមាលភាពផ្ទាល់ខ្លួន និងក្រុមគ្រួសារកាន់តែប្រសើរឡើង៕

LEAVE A REPLY

Please enter your comment!
Please enter your name here